ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ស៊ូ ស៊ីវត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ បានដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅចេញពីសំណង់មិនរៀបរយផ្លូវ១៥១ ហើយបានប្រគល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលព្រមទទួលយកគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ ដោយរុះរើចេញពីសំណង់មិនរៀបរយ មកទទួលយកដែលមានផ្ទះ មានទឹក មានផ្លូវ មានភ្លើងមានកម្មសិទ្ធដែលសមស្រប។
លោក ស៊ូ ស៊ីវុត្ថា បន្តថា ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង នៅសល់ប្រមាណគ្រួសារទៀត គួរពិចារណាមកទទួលយកគោលនយោបាយដ៍សមស្របទាំងនេះ។ ព្រោះប័ណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់អាចយកទៅដាក់ធានាគារ យកលុយមកប្រកបរបររកស៊ីបាន មិនដូចនៅកន្លែងចាស់នោះឡើយ។
លោកបន្តថា ប្រជាពលរដ្ឋដែលមករស់នៅលើដីគោលនយោបាយខាងលើ ទាំងអស់គឺមិនឯកោនោះទេ ឯកឧត្តមឃួង ស្រេង និងរូបលោកតាមជួយជានិច្ច ហើយរាល់បញ្ហាដែលបងប្អូនមានការពឹងពាក់ បើលោកអាចជួយបានលោកនិងជួយភ្លាមៗតែម្តង គឺលោកស្ម័គ្រចិត្តនៅបម្រើបងប្អូនប្រជាពលរដ្ឋជានិច្ច។ ទន្ទឹមនឹងនេះ លោកក៍សូមអំពាវនាវអោយប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញ៉ុងរបស់គេ ដែលនាំអោយខាតបង់ពេលវេលានិងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពខាងលើ៕