បុរី អូ អិន ស៊ី វីឡា នៅក្នុងតំបន់អភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍ មានទីធ្លានិងបរិយាកាសល្អ ផ្តល់ជូនអតិដិជនទាំងគុណភាព ទាំងទំនុកចិត្ត

0
465

ភ្នំពេញ ៖ ក្នុងឱកាសចុះពិនិត្យបុរី អូ អិន ស៊ី វីឡា ដែលកំពង់ដំណើរការសាងសង់ និងលក់ផ្ទះជូនប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នេះ លោកស៊ូ ស៊ីវុត្ថា ប្រធានការិយាល័យ រៀបចំដែនដីខណ្ឌព្រែកព្នៅ បានមានប្រសាសន៍ថា បុរីនេះនៅក្នុងតំបន់អភិវឌ្ឍន៍ដ៏គួរអោយចាប់អារម្មណ៍ មានទីធ្លានិងបរិយាកាសល្អ ផ្តល់ជូនអតិដិជនទាំងគុណភាព ទាំងទំនុកចិត្ត។

លោកប្រធានប្រាប់ឲ្យដឹងទៀតថា ក្រោយពិនិត្យ និងសំណេះសំណាលម្ចាស់បុរីនេះឃើញថា ១ បុរី អូ អិន ស៊ី វីឡា នេះមានច្បាប់ត្រឹមត្រូវ។

២ ការសាងសង់មានគុណភាពខ្ពស់ អនាម័យ បរិស្ថានល្អ។

៣ ការផ្តល់សេវាតំលៃលក់ពីម្ចាស់បុរីមានការយោគយល់អតិថិជនល្អ និងសេវាល្អ។

៤ សូមបងប្អូនអតិថិជន គួរមានទំនុកចិត្តលើបុរីប្រភេទនេះ។

លោកបញ្ជាក់ថា បុរី អូ អិន ស៊ី វីឡា ជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលមានស្តង់ដារបច្ចេកទេសខ្ពស់ គុណភាពសំណង់រឹងមាំ រចនាបទដ៏ស្រស់ស្អាត និងជាសហគមន៍ដែលមានបរិស្ថានស្អាត ជាមួយនឹងផាសុកភាព សុវត្ថិភាព និងតម្លៃសមរម្យសម្រាប់គ្រួសារទំនើបដែលបានមករស់នៅទីនេះ៕

Facebook Comments
Loading...