លោកស៊ូ ស៊ីវត្ថា ចុះពិនិត្យការងារក្នុងភូមិសាស្ត្រក្នុងខណ្ឌព្រែកព្នៅ និងជំរុញការងារសាងសង់ផ្ទះ និងរៀបចំប្លង់កម្មសិទ្ធស្របច្បាប់ទុកជូនប្រជាពលរដ្ឋដែលតាំងទីលំនៅលើចិញ្ចើមផ្លូវ១៥១

0
342

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នេះលោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យ រៀបចំដែនដីខណ្ឌព្រែកព្នៅ បានចុះពិនិត្យការងារក្នុងភូមិសាស្ត្រក្នុងខណ្ឌព្រែកព្នៅ ក្នុងនោះលោកស៊ូ ស៊ីវុត្ថា បានចុះពិនិត្យ និងជំរុញការងារសាងសង់ផ្ទះ និងរៀបចំប្លង់កម្មសិទ្ធស្របច្បាប់ទុកជូនប្រជាពលរដ្ឋដែលតាំងទីលំនៅលើចិញ្ចើមផ្លូវ១៥១ ហៅផ្លូវភ្នំបាសិទ្ធ ដែលប្រឈមទៅនិងការរុះរើដើម្បីអភិវឌ្ឍន៍ពង្រីកផ្លូវ។

កន្លងមកមានប្រជាពលរដ្ឋប្រមាណ៥០ខ្នងផ្ទះមិនរៀបរយលើចិញ្ចើមផ្លូវនេះបានរើទៅនៅក្នុងតំបន់រៀបរយដែលរៀបចំដោយសាលារាជធានីភ្នំពេញយ៉ាងសុខសាន្ត។ ដូចនេះលោកស៊ូ ស៊ីវត្ថា ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរឹងរុះ ប្រញ៉ាប់រុះរាន់មកទទួលយកដីឡូត៍ និងថវិការអ្នកមកមុនបានទីតាំងល្អ។ បន្ទប់មកលោកស៊ូ ស៊ីវុត្ថា បានទៅពិនិត្យមើលដំណើរការ នៃការចុះបញ្ជីលក្ខណជាប្រព័ន្ធ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋក្នុងសង្កាត់ពញ្ញាពន់ និងសង្កាត់ពន្សាំង ដល់ខ្នងផ្ទះ និងទីតាំងដីតែម្តង។ ក្នុងនោះជាក់ស្តែងមន្ត្រីការិយាល័យភូមិបាលខណ្ឌទាំងអស់កំពង់សស្រាក់សស្រាំទាំងទឹកមុខញញឹមរុះរាយរាក់ទាក់ បំរើសេវាជូនប្រជាពលរដ្ឋដោយមិនរើសមុខ។ ក្នុងនោះផងដែរលោកស៊ូ ស៊ីវុត្ថា បានអំពាវនាវដល់បងប្អូននៅទីជិតឆ្ថាយដែលបានទិញដីក្នុងសង្កាត់ពញ្ញាពន់ និងសង្កាត់ពន្សាំង ក្នុងខណ្ឌព្រែកព្នៅ សូមរុះរាន់មកទទួលសេវាធ្វើប័ណ្ណកម្មសិទ្ធដោយឥតគិតថ្លៃអោយបានគ្រប់ៗគ្នា។ ព្រោះពេលវេលាមានកំណត់ ដើម្បីក្រុមការងារបន្តចេញទៅបំរើសេវាចុះបញ្ញីជូនប្រជាពលរដ្ឋនៅសង្កាត់ផ្សេងទៀត។

បន្ទាប់មកទៀតលោកស៊ូ ស៊ីវុត្ថា បានចុះទៅពិនិត្យបុរីចំនួន២កន្លែងដែលកំពង់ដំណើរការសាងសង់ និងលក់ផ្ទះជូនប្រជាពលរដ្ឋ។ ក្រោយពិនិត្យ និងសំណេះសំណាលឃើញថា ១បុរីនេះមានច្បាប់ត្រឹមត្រូវ។

២ការសាងសង់មានគុណភាពខ្ពស់ អនាម័យ បរិស្ថានល្អ។

៣ ការផ្តល់សេវាតំលៃលក់ពីម្ចាស់បុរីមានការយោគយល់អតិថិជនល្អ និងសេវាល្អ។

៤ សូមបងប្អូនអតិថិជន គួរមានទំនុកចិត្តលើបុរីប្រភេទនេះ៕

Facebook Comments
Loading...