រកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែន សង្ស័យសម្រាប់ប្រើដឹកថ្មកសាងអង្គរ

0
584

បើយោងតាមការប្រកាសរបស់អាជ្ញាធរអប្សរានៅថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានឲ្យដឹងថាអ្នកស្រាវជ្រាវខ្មែរ បានរកឃើញព្រែកជីកបុរាណមួយឈ្មោះថា ព្រែកស្រមោច មានប្រវែង ២៣គីឡូម៉ែត្រ ចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប នៃខេត្តសៀមរាប។

ព្រែកជីកបុរាណនេះ ពុំធ្លាប់មានអ្នកបុរាណវិទ្យា ផ្នែកវិស្វកម្ម និងផ្នែកធារាសាស្ដ្រធ្វើការសិក្សានៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានការសិក្សាពីអ្នករស់នៅក្នុងសហគមន៍តាមបណ្តោយព្រែកជីកខ្លះដែរ។

ក្រុមអ្នកស្រាវជ្រាវបានបញ្ចេញរូបភាពថតពីលើអាកាស ដែលបានបោះពុម្ពក្នុងឆ្នាំ ១៩៤១ ដោយបានបង្ហាញថាព្រែកស្រមោចនេះ សណ្ដូកតាមទិសពីជើងទៅត្បូង ចេញពីភូមិសាស្រ្តឃុំកំពង់ឃ្លាំង ជាប់មាត់ទន្លេសាប កាត់តាមផ្លូវជាតិលខេ៦ ត្រង់ភូមិថ្នល់ចែក ឃុំដំដែក ឡើងទៅដល់ភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម៕

Facebook Comments
Loading...