នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ ដោយសាគ្រោះរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់វាយប្រហារកោះតៃវ៉ាន់

0
437

បរទេស ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ និងស្រាលជាច្រើនលើក បានវាយប្រហារកោះតៃវ៉ាន់ចាប់តាំងពីយប់ថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារនេះ ធ្វើឱ្យរដ្ឋាភិបាលនឹកឃើញដល់ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកោះនេះ កាលពីជាងពីរសប្តាហ៍មុន តែនៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីដំបូងមានកម្រិត ៦.១រ៉ិកទ័រ បានវាយប្រហារកោះតៃវ៉ាន់នៅម៉ោងប្រហែល ២និង៣០នាទីព្រឹកឈានចូលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយប៉ុន្មាននាទីក្រោយមក គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រមួយទៀតបានកើតឡើង។

អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា គិតមកទល់ពេលនេះ នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។ ហើយនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃអង្គារដដែល គ្រោះរញ្ជួយដីកម្រិត ៥.៨រ៉ិចទ័រមួយទៀតបានអង្រួនរដ្ឋធានីតៃប៉ិ ខណៈដែលមនុស្សម្នាជាច្រើនកំពុងធ្វើដំណើរទៅធ្វើការ។

Facebook Comments
Loading...