ថ្នាក់ដឹកនាំនិងមន្ដ្រីសាលាខណ្ឌបឹងកេងកង រៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត សុំសេចក្ដីសុខសេចក្ដីចំរើន និងទទួលពរជ័យពីទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី

0
290

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងភរិយា លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកា រួមនឹងមន្ដ្រីនគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការក្រោមឱវាទ ថ្នាក់ខណ្ឌនិងសង្កាត់ ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី០៩ ខែមេសានេះ បានជួបជុំគ្នានៅសាលាខណ្ឌបឹងកេងកង រៀបចំ ពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ប្រោះព្រំ សុំសេចក្ដីសុខសេចក្ដីចម្រើន សូមឲ្យទទួលបានជោជោគជ័យ ក្នុងការបំពេញកិច្ចការងារបម្រើប្រជាពលរដ្ឋក្នុង មូលដ្ឋាន និងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ព្រះនាមមហោទរាទេវី បុត្រីទី៧ នៃស្ដេចកុបិល្លមហាព្រហ្ម ជាអ្នក ចូលមកកាន់តំណែង បន្តវេន ជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូលទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ដ និងរីកចម្រើនជាលំដាប់។

ទន្ទឹមនិងពិធីសូត្រមន្ដសុំសេចក្ដីសុខសេចក្ដីចម្រើន ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង បានក្រើនរំលឹកដល់កងកម្លាំង នគរបាល កងរាជធាវុធហត្ថ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ត្រូវយកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្ន ធ្វើកិច្ចសហការរួមគ្នាឲ្យបានល្អ ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះក្នុងអំឡុងពេលនេះ បងប្អូនប្រជាពលរដ្ឋ តែងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំបងប្អូន ឬ ធ្វើដំណើរកំសាន្ដទៅកាន់តំបន់រមណីយដ្ឋាននានា ដោយចាក់សោរផ្ទះចោល។ ម្យ៉ាងទៀតត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យរៀបចំតុបតែង លំអ លំនៅដ្ឋាន តាមដងផ្លូវ ព្រោះមានកន្លែងខ្លះនៅខ្វះចន្លោះនៅឡើយ យកចិត្តទុកដាក់នៅទីតាំងសប្បាយភាពដែលមានមហាជនកកកុញច្រើន ត្រូវបង្កើនការប្រុងប្រយត្ន័ឲ្យបានគ្រប់ជ្រុងជ្រោយព្រោះ នៅទីនោះជនលើ្មសនឹងធ្វើសកម្មភាពផ្សេងៗ មិនខានឡើយ។ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីការការពារទប់ស្កាត់ គ្រោះអគ្គីភ័យ ព្រោះរដូវនេះជារដូវក្ដៅហួតហែង ដែលងាយនឹងបង្ក ឲ្យគ្រោះអគ្គីភ័យ កើតឡើង ដូចនេះត្រូវពន្លត់ភ្លើងទៀន ភ្លើងចង្ក្រាន និងភ្លើងអគ្គិសនី ជាដើម មុននឹងចាកចេញពីផ្ទះសម្បែង។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាយើងកាន់ព្រះពុទ្ធសាសនា សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង មហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានអត្ថន័យ និង ជាប្រយោជន៍ធំធេង សម្រាប់ ពលរដ្ឋខែ្មរ ដូចជា ស្រោចទឹក ខមា​ទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធី ស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗ ទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម។

គួបញ្ជាក់ថា បន្ទាប់ពីពិធីសូត្រនិមន្តចំរើនព្រះបរិតរួចលោកសុខ សម្បត្តិ និងលោកគឹម ឈុនអ៊ូ ព្រមទាំងមន្ត្រីសាលាខណ្ឌបានអបអរសាទរនូវការសម្តែងរបាំត្រុដិ ដែលទំនាមទំលាប់ពីដើមរផងមកថា អាចដេញអុបទ្រុបចង្រៃចេញពីកន្លែងធ្វើកា ផ្ទះ តាមបណ្តាភូមិជាដើម ហើយអាចនាំមកនូវលាភជ័យសេរីមង្គលដល់ឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់ដែលបានអបអរសាទរនូវពិធីសម្តែងរបាំត្រុដិនេះទៀតផង៕

 

Facebook Comments
Loading...