សមត្ថកិច្ច កំពុងស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ មានទង់ជាតិថៃ ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត

0
250

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត។ រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត ក្លែងក្លាយ និងមានចេតនាញុះញុងឲ្យរើសអើងពូជសាសន៍។ គ.ស.ព.ស អំពាវនាវកុំឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម និងប្រជាបលរដ្ឋ កុំនាំគ្នាចែកចាយបន្តនូវរូបភាពកាត់តនេះផងដែរ។

Facebook Comments
Loading...