ស្នងការនគរបាលខេត្តកំពង់ចាម ស្នើបុគ្គលម្ចាស់គណនី (Facebook) ឈ្មោះ លីពៅកំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ បើមិនចង់ពាក់ព័ន្ធទៅស្ថាប័នតុលាការ

0
250

កំពង់ចាម ៖ បើតាមសេចក្ដីប្រកាសដែលបានបង្ហោះលើផេកស្នងការនគរបាលខេត្តកំពង់ចាម ជាសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះថា មេប៉ូលិសខេត្តកំពង់ចាម បានសម្ដែងនូវការប្រតិកម្ម យ៉ាងខ្លាំង បន្ទាប់ពីមាន Face book ឈ្មោះ លីពៅកំពង់ចាម បង្ហោះថា៖ ស្នងការខេត្តកំពង់ចាមរីកធំម៉េះហេតុអ្ចីអ្នកកាសែតសួរផ្លូវច្បាប់មិនឆ្លើយ?។

ទន្ទឹមនឹងការប្រតិកម្មបែបនេះ ស្នងការនគរបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាស ស្នើបុគ្គលដែលជាម្ចាស់ គណនី (Face book) ឈ្មោះ លីពៅកំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ ដល់ប្រធានអង្គភាពយើងខ្ញុំក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើពុំដូច្នោះទេ យើងខ្ញុំនឹងធ្វើការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ទៅស្ថាប័នតុលាការ ដើម្បីរកយុត្តិធម៌ ជូនប្រធានអង្គភាពយើងខ្ញុំ ដែលជាថ្នាក់ដឹកនាំកំពុងបំពេញការងារ ក្នុងមុខងារសាធារណៈជាក់ជាមិនខាន៕

Facebook Comments
Loading...