បរទេស ៖ តុលាការកំពូលអេស្ប៉ាញបានបញ្ជាឱ្យផ្អាកសេវាកម្មផ្ញើសាររបស់កម្មវិធី Telegram ទូទាំងប្រទេស បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបានត្អូញត្អែរថា កម្មវិធីនេះ បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្ហោះមាតិការព័ត៌មានបស់ពួកគេ ដោយគ្មានការអនុញ្ញាត ឬរំលោភលើកម្មសិទ្ធិបញ្ញា។
ការប្រើប្រាស់កម្មវិធីផ្ញើសារ Telegram នៅក្នុងប្រទេសអេស្ប៉ាញ នឹងត្រូវផ្អាកជាបណ្ដោះអាសន្នចាប់ពីថ្ងៃចន្ទនេះតទៅ បន្ទាប់ពីមានការស្នើសុំពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ មានដូចជា៖ Atresmedia (A3M.MC), EGEDA, Mediaset (GETVF.PK) និង Telefonica (TEF.MC)។
នៃប្រជាជនអេស្ប៉ាញសរុប ជិត១៩ភាគរយ បានប្រើប្រាស់កម្មវិធី Telegram នេះបើតាមការស្ទង់មតិរបស់ CNMC។ ក្រុមហ៊ុន Telegram បានឱ្យដឹងថា នៅឆ្នាំ២០២៣ ខ្លួនមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៧០០លាននាក់ទូទាំងពិភពលោក៕ ប្រភព៖ AFP
Facebook Comments
Loading...