បន្ទាប់ពីហ្វីលីពីនមិនអាចធ្វើនាវាចរណ៍ នៅដែនមុទ្រចិនខាងត្បូងបាន ហ្វីលីពីនបានចោទចិនថាធ្វើសមយុទ្ធដែលអាចបង្កជា “គ្រោះថ្នាក់បំផុត”នៅជិតឆ្នេរ Scarborough Shoal

0
400

បរទេស ៖ ហ្វីលីពីន បានចោទប្រកាន់កប៉ាល់ឆ្មាំឆ្នេរសមុទ្រ របស់ប្រទេសចិន ថា បានធ្វើសមយុទ្ធដែលអាចបង្កជា “គ្រោះថ្នាក់បំផុត” ក្រោយពីពួកគេបានរារាំងម្តងហើយម្តងទៀត នូវការធ្វើនាវាចរណ៍របស់ហ្វីលីពីន ដែលផ្តល់ការផ្គត់ផ្គង់ដល់អ្នកនេសាទ នៅឯតំបន់ដែនទឹកថ្មប៉ប្រះទឹកមួយ នៅឆ្នេរសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតឆ្នេរ Scarborough Shoal ដែលគ្រប់គ្រងដោយប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលនៅប៉ុន្មានថ្ងៃបន្ទាប់ពីឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានធ្វើការចោទប្រកាន់ស្រដៀងគ្នា ទៅលើកប៉ាល់របស់ចិននៅក្នុងតំបន់ដូចគ្នានោះ។

ឆ្នេរ Scarborough Shoal ជាខ្សែសង្វាក់រាងត្រីកោណនៃ ដែនទឹកដែលមានដុះថ្មប៉ប្រះទឹក និងថ្មនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ គឺជាចំណុចសំខាន់រវាងប្រទេសទាំង២ ចាប់តាំងពីប្រទេសចិន បានដណ្តើមយកដែនទឹកនេះ ពីហ្វីលីពីននៅក្នុងឆ្នាំ២០១២។

គិតចាប់តាំងពីពេលនោះមក ក្រុងប៉េកាំង បានដាក់ពង្រាយកប៉ាល់ល្បាត ដែលក្រុងម៉ានីល បានលើកឡើងថា ជាការយាយីដល់នាវារបស់ហ្វីលីពីន និងរារាំងអ្នកនេសាទហ្វីលីពីន មិនឱ្យទៅដល់បឹងនេះ ដែលជាជង្រុកត្រីដ៏ធំនៅទីនោះ៕

Facebook Comments
Loading...