ស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពតមាន ០៣គោលដៅ ដែលសមត្ថកិច្ចខេត្តកំពតបានតម្លើងរួចរាល់ហើយ

0
308

កំពត ៖ លោកស្នងការខេត្តកំពត កាលពីថ្ងៃទី១៨ កុម្ភៈ ២០២៤ បានអោយដឹងថា ស្លាកសញ្ញាកំណត់ល្បឿនបានយកទៅចាប់នៅតាមគោលដៅដែលបានកំណត់ហើយ ។  នៅពេលចុះបាញ់ល្បឿនប្រសិនបើមន្ត្រីចរាចរណ៏របស់ស្នងការខេត្តកំពតណាម្នាក់លបលួចបាញ់ល្បឿនពីក្នុងឡានពីក្នុងកម្ពតព្រៃខុសពីគោលការណ៏ណែនាំ សូមថតអោយបាន លោកនិងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស ។

ចំពោះទីតាំងទាំង៣នោះរួមមាន៖ ១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។

២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត។

៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។ នៅពេលអនុវត្តគឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេ គឺយើងខ្ញុំនិងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត៕

Facebook Comments
Loading...