លោក ឃួង ស្រេង ! ទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅភ្នំពេញ ត្រូវបិទជាបន្ទាន់

0
295

ភ្នំពេញ ៖ យោងតាមប្រសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាដល់អាជ្ញាធរខណ្ឌទាំង១៤ក៏ដូចជាប្រធានផ្សារទាំង២៥ ដោយបញ្ជាក់ថា មិនអនុញ្ញាតឳ្យមានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។

លោក ឃួង ស្រេង បានបញ្ជាក់ក្នុងកិច្ចប្រជុំនេះថា ចំពោះអាជីវកម្មឆ្នោតផ្សង សំណាងចំនួន១០ ក្រុមហ៊ុន។ ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាងចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាតឳ្យបន្តបើកអាជីវកម្មទៀតទេ។ ប៉ុន្តែបើក្រុមហ៊ុនទាំងនោះនៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ហើយចំពោះទីតាំងថ្មីគឺមិនអនុញ្ញាតឳ្យមានទៀតទេ។

Facebook Comments
Loading...