ក្រុមខ្លាកំណាចប្រចាំទ្វីបអាស៊ី កូរ៉េខាងត្បូង ហាលអាវពីAsian Cup ត្រឹមវគ្គ ៤ក្រុម ក្រោមថ្វីជើងរបស់ហ្ស៊កដានី ដែលជាក្រុមថ្មី

0
784

បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានជ្រុះចេញពីព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបអាស៊ី AFC Asian Cup 2023 នៅប្រទេសកាតាជាផ្លូវការហើយ ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងរបស់ហ្ស៊កដានី ២-០ នៅរាត្រីថ្ងៃអង្គារ។

នេះមានន័យថា ក្រុមខ្លាកំណាចប្រចាំទ្វីបអាស៊ីមួយនេះ បន្តរង់ចាំដល់ទៅ ៣ឆ្នាំបន្ថែមទៀត ដើម្បីប្រជែងជើងឯក Asian Cup របស់ពួកគេដែលមានអារ៉ាប៊ីសាអូឌីតត្រៀមធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៧ ខាងមុខ ស្ថិតក្រោមការបង្វឹករបស់ អតីតគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ គឺលោក Jurgen Klinsmann ផងដែរ ដ្បិតធ្លាប់ឈ្នះ ២សម័យជាប់ៗគ្នាផងដែរ កាលឆ្នាំ១៩៥៦ និងចុងក្រោយឆ្នាំ១៩៦០។

Facebook Comments
Loading...