ល្បែងបញ្ជាល់មាន់ តាមអនឡាញ កំពុងបើកលេងយ៉ាងគំហុករាល់ថ្ងៃ ក្រោយប៉ុស្តិ៍ប៉ូលិសព្រែកព្នៅ ប្រមាណ២០០ម៉ែត្រ រីឯលោកអធិការនគរបាលខណ្ឌព្រែកព្នៅ រក្សាភាពស្ងៀមស្ងាត់…

0
373

ភ្នំពេញោ ៖ ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ បានបញ្ជាក់ឲ្យដឹងថា ល្បែងបញ្ជាល់មាន់តាមអនឡាញដែលមានម្ចាស់ឈ្មោះជុំ កំពុងបើកលេងយ៉ាងពេញបន្ទុកដែលអ្នកញៀនល្បែងទាំងនោះមានទាំងក្មេង ទាំងចាស់ ទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម ក្រោយយឿត្រីភូមិពោធិមង្គល ជិតប៉ុស្តិ៍នគបាលសង្កាត់ព្រែកព្រែកព្នៅ ប្រមាណ២០០ម៉ែត្រប៉ុណ្នោះ រីឯលោកអធិការនគបាលខណ្ឌរក្សាភាពស្ងៀមស្ងាត់។

ជារៀងរាល់ថ្ងៃល្បែងបញ្ជាល់មាន់តាមអនឡាញ លេងយ៉ាងច្រើនកុះករ ស្រែកហ៊ោស្ទើរឮដល់សាលាសង្កាត់ និងប៉ុស្តិ៍បែរជាអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋានមានសមត្ថកិច្ច មិនចាត់វិធានការបង្រ្កាប ប្រហែលជាម្ចាស់ឈ្មោះជុំ រូបនោះមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទើបហ៊ានបើកលេងតាមអំពើចិត្តបានយ៉ាងដូច្នេះ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋកំពុងងឿងឆ្ងល់រហូតដាក់ ការសង្ស័យថា ការមិនបង្ក្រាបមាន៤ចំណុច ទី១-មកពីមិនដឹង ទើបមិនបង្ក្រាបទី២-មកពីម្ចាស់ទីតាំងល្បែងមានខ្សែធំ ទើប មិនហ៊ានប៉ះ៖ ទី៣-មកពីម្ចាស់ទីតាំងល្បែងបង់លុយប្រចាំខែ រួចហើយ ទើបធ្វើមិនដឹង ទី៤- អាចមាន ចេតនាអនុវត្តផ្ទុយពី យន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព។

សូមជម្រាបថា ទីតាំងបនល្បែងជល់មាន់តាមអនឡាញគ្មានច្បាប់ទម្លាប់មួយកន្លែងខាងលើនេះ បានបើកដំណើរការទទួលភ្ញៀវយ៉ាងរលូនដោយចំហរ និងគ្មានខ្លាចញញើតលោកធឹម សំអាន អភិបាលខណ្ឌខណ្ឌព្រែកព្នៅ និងលោកសុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ឫមន្ត្រីពាក់ព័ន្ធនោះទេ សង្ស័យអាជ្ញាធរមានសមត្ថកិច្ច ដឹងហើយឃើញហើយ (តែធ្វើមិនដឹងនិងមើលមិនឃើញ) ដោយសុខចិត្តអនុវត្តផ្ទុយនិងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីមានសំណូមពរយ៉ាងទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋ សុំឲ្យសមត្ថកិច្ចជួយចាត់វិធានការបង្ក្រាបបិទចោលទាំងស្រុង ដើម្បីចូលរួមទប់ស្កាត់នូវរាល់បទល្មើសចោរកម្មផ្សេងៗ ដូចជាអំពើ លួច ឆក់ ប្លន់ ជាដើមនោះ។

ពាក់ព័ន្ធនិងល្បែងបញ្ជាល់មាន់តាមអនឡាញ នេះអង្គភាពសារព័ត៍មាន CSN News បានខលសាកសួរលោកសុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ តាមទួរស័ព្ទតែមិនអាចទាក់ទងបាន ហើយឆាតតាមប្រព័ន្ធTelegram ដើម្បីសុំការបកស្រាយបំភ្លឺដែរ តែចូលមើលហើយមិនមានការឆ្លើយតប។ ជាមួយគ្នានេះ គេហទំ​ព័រ CSN News យើងរងចាំការបកស្រាយជានិច្ចពីភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការ៕  

Facebook Comments
Loading...