តម្រូវការជ្រូកខ្វៃ សម្រាប់សែន ឬទទួលទានជុំគ្រួសារ សាច់ញាតិ និងបងប្អូន គឺខ្ពស់បំផុត រដូវកាលនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន

0
963

ចូលឆ្នាំចិន ជារដូវដែលអាជីវករលក់ជ្រូកខ្វៃ និងទាខ្វៃមានភាពមមាញឹកជាខ្លាំង និងអាចទទួលបានអតិថិជនច្រើនជាងពេលធម្មតា ដែលភាពច្រើនតែងទទួលបានការកុម្ម៉ង់ទុកសម្រាប់សែន ឬទទួលទានជុំគ្រួសារ សាច់ញាតិ និងបងប្អូន។

យ៉ាងណាក៏ដោយ សម្រាប់អាជីវករមិនថាទោះជាលក់ដាច់បានច្រើនដល់កម្រិតណានោះទេ អ្វីដែលសំខាន់បំផុតត្រូវតែរក្សាឱ្យបាននូវគុណភាព រសជាតិ និងអនាម័យ ផងដែរ។ នេះជាការលើកឡើងរបស់អាជីករជំនាញខ្វៃជ្រូកម្នាក់នៅតំបន់អូរ១ ក្រុងព្រះសីហនុ។

លោក អ៊ូ ខេមរា ហៅ ហេង ជាអាជីវករលក់ជ្រូកខ្វៃ និងទាខ្វៃមួយកន្លែងនៅម្ដុំអូរមួយ ខេត្តព្រះសីហនុបានរៀបរាប់ថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន អាជីវកម្មខ្វៃជ្រូករបស់លោកមានភាពមមាញឹកខ្លាំង ដោយមានពេលខ្លះមិនហ៊ានទទួលការកុម្ម៉ង់ពីអតិថិជនទាំងអស់នោះទេ ព្រោះខ្លាចធ្វើឱ្យគេមិនទាន់ ហើយម៉្យាងទៀត ធ្វើច្រើនក្នុងពេលតែមួយខ្លាចមានការធ្វេសប្រហែសដែលអាចបាត់បង់រសជាតិ។

Facebook Comments
Loading...