សង្ស័យពុលនំបញ្ចុក បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង៦៤នាក់ទៀតត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

0
312

ភ្នំពេញ ៖ សង្ស័យពុលនំបញ្ចុក បណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងមនុស្សប្រុស ស្រី ក្មេង ចាស់ចំនួន ៦៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលករណីនេះកើតឡើងនៅថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះទាំងនោះ នាំគ្នាទិញនំបញ្ចុកហូបរៀងៗខ្លួន នៅតូបម្ចាស់អ្នកលក់តែមួយ។ លុះហូបរួច រហូតដល់ចន្លោះម៉ោង២១ ទៅម៉ោង១២យប់ពួកគាត់មានអាការ:ក្អួតចង្អោរ វិលមុខ រាគរូស និងត្រូវបងប្អូនសាច់ញាតិដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍.សន្ទុកជាបន្តបន្ទាប់។

មកដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះលោកអ៊ួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារបានចុះសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋដែលពុលចំណីអាហារកំពុងសម្រាកព្យាលបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍.សន្ទុក ផងដែរ។ ក្នុងនោះលោកបញ្ជាក់ថា៖ ពេលនេះជនរងគ្រោះដែលពុលចំណីអាហារ បានរួចផុតពីអាយុជីវិត និងជាសះស្បើយអស់ហើយ៕

Facebook Comments
Loading...