ក្រុមប្រឹក្សាខណ្ឌបឹងកេងកង សរសើរ រដ្ឋបាលខណ្ឌ លើការងារ សន្ដិសុខសណ្ដាប់ធ្នាប់ នាពេលកន្លងមក

0
253

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៦ អណត្តិទី៣របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣០ ខែមករា នេះ លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានលើកសរសើរ រដ្ឋបាលខណ្ឌបឹងកេងកង ដែលបានយកចិត្តទុកដាក់ អនុវត្ត ការងារ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អប្រសើរនាពេលកន្លងមក។ តែទោះជាជាយ៉ាងនេះក្ដី លោកសូមឲ្យបន្ដការយកចិត្តទុកដាក់បន្ថែមទៀត លើការងារនេះពិសេស នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន និងការបោះឆ្នោតព្រឹទ្ធសភា នាខែកុម្ភៈខាងមុខនេះ។

ក្នុងឱកាសនោះលោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា ដោយអនុវត្តតាមការនែនាំ របស់ថ្នាក់ដឹកនាំ បញ្ហាសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន គឺជាបញ្ហាចំបងជាងគេ ក្នុងចំណោមភារកិច្ចជាច្រើនទៀតដែលរដ្ឋបាលខណ្ឌត្រូវទទួលខុសត្រូវ។ ដូចនេះហើយ បានជារដ្ឋបាលខណ្ឌដឹកនាំដោយលោក សុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌបឹងកេងកង តែងតែបានយកចិត្តទុកដាក់ខ្លាំងបំផុត ដោយបានសហការ ក្នុងការ ការពារសន្ដិសុខ សុវត្ថិភាពក្នុងមូលដ្ឋាន ជូនភ្ញៀវជាតិ អន្ដរជាតិ ថ្នាក់ដឹកនាំកំពូល ព្រមទាំងប្រជាពលរដ្ឋ អស់ពីកម្លាំងកាយចិត្ត។

ទន្ទឹមគ្នានេះដែរ លោក អភិបាលខណ្ឌបាន ក្រើនរំលឹកដល់ កំលាំងរដ្ឋបាលខណ្ឌ ពិសេសកម្លាំង នគរបាល កងរាជធាវុហត្ថ សណ្ដាប់ធ្នាប់ និង ប្រជាការពារក្នុងមូលដ្ឋាន ត្រូវបន្ដកិច្ចសហការបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ទប់ស្កាត់បទល្មើសទាំឡាយ ដើម្បីការពារ សន្ដិសុខក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ។

ជាមួយគ្នានេះផងដែរលោក អភិបាលរងខណ្ឌ ក៏បានលើកឡើង ប្រសាសន៍សម្ដេចតេជោ ហ៊ុនសែន ដែលបានមានប្រសាសន៍ពីពាក្យថា សន្តិភាព សែលបច្ចប្បន្ន ពាក្យនេះគឺពិជាមានសារៈសំខាន់ ហើយត្រូវបានប្រើប្រាស់ពាសពេញសកលលោកហើយ ជាពិសេសប្រទេសដែលមានសង្គ្រាមដែលទាមទាចង់បានតែសន្តិភាពតែប៉ុណ្នោះ ព្រោះយើងដឹងហើយថាប្រទេសដែលមានសង្គ្រាមប្រជាពលរដ្ឋបាត់បង់សិទ្ធមួយចំនួន ហើយសិទ្ធដែលចង់បានមុនគេនោះគឺសុំតែបានស្បៀងអាហារហូបគ្រប់គ្រាន់តែប៉ុណ្ណោះ។

ក្នុងនោះផងដែរដោយមានការនែនាំដ៍ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននែនាំឲ្យភាគីពាក់ព័ន្ធ ជាពិសេសកងកម្លាំង គណបញ្ជាការឯកភាពខណ្ឌគឺត្រូវតែអនុវត្តវិធានកាដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរ ហើយវិធានការជាដំបូងនោះគឺឆែកជាតិអាកុល ដែលប៉ុន្មានថ្ងៃមកនេះមានរថយន្តជាច្រើនគ្រឿនអ្នកបើកបរមានស្ថានភាពស្រវឹងនិងមានជាតិអាកុលខ្ពស់។ ចាប់ពីកម្លាំងសមត្ថកិច្ចឆែកជាតិអាកុល ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះគ្រោះឃើញថា គ្រោះថ្នាក់ចរាចរស្ទើរតែគ្មានតែម្តងក្នុងរាជធានីភ្នំពេញ។

ចំណែកលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានលើកសរសើរ រដ្ឋបាលខណ្ឌបឹងកេងកង ដែលបានយកចិត្តទុកដាក់ អនុវត្ត ការងារ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អប្រសើរនាពេលកន្លងមក។ តែទោះជាជាយ៉ាងនេះក្ដី លោកសូមឲ្យរដ្ឋបាលខណ្ឌបន្ដការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីផ្តល់ក្តីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងមានការអភិវឌ្ឍន៍បន្ថែមទៀត៕

Facebook Comments
Loading...