កណ្ដាល ៖ ល្បែងស៊ីសងជល់មាន់តាមអនឡាញ ជ្រកក្រោមអាជ្ញាបណ្ណឆ្នោតឡូតូកំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងរោងទាល់ទះមួយកន្លែងស្ថិតក្នុងភូមិតាស្គរ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលគេស្គាល់ថាម្ចាស់ផ្ទះប្តីឈ្មោះ សុន ប្រពន្ធឈ្មោះមា មិនទាន់មានសមត្ថកិច្ចមានចំណាត់ការនៅឡើយនោះទេ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់សារិកាកែវ បាននាំគ្នាធ្វើការសំណូមពរមកដល់លោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច ផងទានព្រោះតែមានល្បែងស៊ីសងទាំងនេះប្រជាពលរដ្ឋរស់នៅមានការភ័យខ្លាចជាក់ជាមិនខាន។
ពាក់ព័ន្ធនិងករណីនេះគេហទំព័រយើងមិនអាចសុំការបំភ្លឺពីម្ចាស់ផ្ទះប្តីឈ្មោះ សុន ប្រពន្ធឈ្មោះមា និងលោក រស់ បាលីន អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានទេដោយមិនមានលេខទួរស័ព្ទ ទោះជាយ៉ាងណាគេហទំព័រយើង រង់ចាំបំភ្លឺគ្រប់បណ្តារស្ថាប័នពាក់ព័ន្ធ ក្នុងម៉ោងធ្វើការ តាមរបបស្តីពីអ្នកសារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា៕