ក្រសួងអប់រំ ! កម្មវិធីផ្ដល់អាហារតាមសាលារៀន រួមចំណែកកាត់បន្ថយសិស្សបោះបង់ការសិក្សានៅតំបន់ជួបការលំបាក

0
243

ភ្នំពេញ ៖ បើតាមការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងអប់រំ កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាកម្មវិធីមួយដែលក្រសួង អប់រំ យុវជន និងកីឡា បានរៀបចំឡើងដើម្បីគាំទ្រដល់សិស្សានុសិស្សដែលរស់នៅក្នុងតំបន់ជួបការលំបាកអាចមានឱកាសបន្តការសិក្សា និងអាចចូលរៀនដូចសិស្សានុសិស្សដទៃទៀតដែរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថា ការផ្ដល់អាហារតាមសាលារៀនក្រៅពីជំរុញការចូលរៀន ការបន្តការសិក្សា និងលើកកម្ពស់សុខភាពសិស្ស ក៏ជាចំណុចមួយដើម្បីគាំទ្រសហគមន៍ផលិតផលិតផលកសិកម្ម  ដែលមាន ដូចជា អង្ករ សាច់ ត្រី ស៊ុត ទឹក ដោះ សត្វ បន្លែ ផ្លែឈើ គ្រាប់  ធញ្ញជាតិ ចំណីអាហារ ដែល បញ្ចូល មីក្រូ សារជាតិ ជាដើម ព្រមទាំងជួយដល់ជីវភាពរស់នៅសហគមន៍ប្រចាំថ្ងៃផងដែរ។ លោកជំទាវបន្តថា ក្រសួងអប់រំ កំពុងតែអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើកសិផលរបស់សហគមន៍ដើម្បីគាំទ្រការងារនេះ។

Facebook Comments
Loading...