ព្រះរាជអាជ្ញាកំពង់សើបសួរជនបង្កគ្រោះថ្នាក់ចរាចរ ដែលបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន ៤នាក់ និងរងរបួសធ្ង.ន់ស្រាលចំនួន ៣នាក់

0
280

ភ្នំពេញ ៖ ជនដែលបើកបររថយន្តទាំងមានជាតិស្រវឹងក្នុងខ្លួនបង្កគ្រោះថ្នាក់ដែលបណ្តាលឱ្យមនុស្សស្លា.ប់ចំនួន ៤នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៣នាក់នោះ ត្រូវសមត្ថកិច្ចបញ្ជូនមកដលសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីអនុវត្តតាមនិតិវិធី នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ។

លោកប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងបានបញ្ជាក់ថា ជនសង្ស័យនិងសំណុំរឿងបង្កគ្រោះថ្នាក់ចរាចរបានមកដល់អយ្យការហើយ តែតំណាងអយ្យការមិនទាន់សម្រេចបែបណាទេព្រោះកំពង់ចាត់ការបន្ត។

សូមរំលឹកថា ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានឈ្មោះ នាង សំអូន ភេទប្រុស ជាមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រោយការឃាត់ខ្លួនសាកសួរនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីគ្រោះថ្នាក់នោះ បណ្តាលមកពីអ្នកបើកបរល្បឿនលឿន ធ្វេសប្រហែស ខ្ជះខ្ជាយ រួមនឹងងស្ថានភាពស្រវឹង ដែលមានអត្រាជាតិអាល់កុលផង ពោលគឺស្រវឹងបាត់ស្មារតីទៅហើយ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។

ក្នុងករណីនេះអ្នកបើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង(កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន២គ្រឿង(រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន ៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន ៦គ្រឿង បណ្តាលឱ្យមានមនុស្សស្លាប់នៅកន្លែងកើតហេតុ ៤នាក់ (ស្រី៣នាក់) និងរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើការស៊ើបសួរនៅឡើយ៕

Facebook Comments
Loading...