កុដិសមណសិស្ស១ខ្នងកម្ពស់២ជាន់ត្រូវបានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាចាប់ដំណើររការសាងសង់ ជាផ្លូវការ ក្នុងវត្តជេដ្ឋាឧត្តម

0
667

ភ្នំពេញ ៖ កុដិសម្រាប់សមណសិស្សគង់នៅ១ខ្នងកម្ពស់២ជាន់ មាន១៥បន្ទប់ នៅបរិវេណវត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ត្រូវបានធ្វើពិធីក្រុងពាលី បញ្ចុះបឋមសិលាចាប់ដំណើររការសាងសង់ ជាផ្លូវការនាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានចូលរួមពីព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះរាជាគណៈថ្នាក់ចត្វា ព្រះវិន័យធរអនុគណខណ្ឌព្រែកព្នៅ និងជាព្រះចៅអធិការវត្តចេដ្ឋាឧត្តម ព្រមទាំងឯកឧត្តម លោកជំ​ទាវ និងសប្បុរសជនជាច្រើនរូបទៀតផងដែរ។

ព្រះញាណវិសុទ្ធវង្ស សាត វិបុល មានសង្ឈដីកាថា កុដិ ដែលធ្វើពិធីក្រុងពាលីនិង បញ្ចុះបឋមសិលាដំណើរការសាងសង់ នាពេលនេះ មានបណ្ដោយ៤៨ ម៉ែត្រ កំពស់២ជាន់មាន១៥បន្ទប់ ដែលជាគំនិតផ្ដួចផ្ដើម និងបញ្ច័យកសាងមួយចំណែករបស់ព្រះអង្គផ្ទាល់ ព្រមទាំងពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ ដើម្បីជួយសម្រួលដល់សមណសិស្សគង់នៅ ដែលបច្ចប្បន្នកំពង់ខ្វះខាត។

ព្រះអង្គមានសង្ឈដីកាបន្ដថា ក្នុងវត្តជេដ្ឋឧត្តម មានកុដិសម្រាប់សមណៈស្នាក់នៅមានតែ២កុដិប៉ុណ្ណោះ ដោយមើលឃើញពីកន្លែងចង្អៀតដូចនេះអគារនេះត្រូវសាងសង់២ជាន់ ដោយចាក់ ប្លង់សេ១សន្លឹក តាមគម្រោងមិនទាន់ដឹងពីរយៈពេលនៃការសាងសង់រួចរាល់នៅពាលណានោះទេ ព្រោះនៅខ្វះបញ្ច័យច្រើនណាស់ តែពេលមានបច្ច័យនឹងដំណើរការកសាងជាបណ្ដើរៗ ហើយប្រជាពុទ្ធបរិស័ទជិតឆ្ងាយអាចមកចូលរួមចាប់មគ្គផលរួមចណែកការកសាងកុដិមួយខ្នងនេះឲ្យបានសម្រេចជាស្ថាពរឡើង៕

 

Facebook Comments
Loading...