ស្វាយរៀង ៖ លោកអែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់កថារណីបុរសម្នាក់ដែល ស្លាប់នៅក្នុងប្រឡាយទឹកគឺជាករណីឃាតកម្ម ហើយសមត្ថកិច្ចរបស់លោក កំពុងធ្វើការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនឃាតកអោយខាងតែបាន។
ជាលទ្ធផលនៃការពិនិត្យ គឺសាកសព ភេទប្រុស មិនស្គាល់អត្តសញ្ញាណ សម្បុរសណ្ដែកបាយ កម្ពស់១,៧៨ម៉ែត្រ ពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ ស្លៀកខោជើងវែងពណ៌ខ្មៅ នៅដើមដៃឆ្វេងផ្នែកខាងក្នុងមានចាក់សាក់អក្សរចិនចំនួន០៣តួ ដែលប្រែជាភាសាខ្មែរថា(ហ្វាន់ ជាហ្វៃ) និងរូបក្បាលខ្មោចនៅដើមដៃខាងឆ្វេង។ សមត្ថកិច្ចបានសន្និដ្ឋានថា ការស្លាប់របស់ជនរងគ្រោះមានពាក់ព័ន្ធនឹងអំពើឃាតកម្ម ដោយសារការប៉ះទង្គិចនៅផ្នែកទ្រូងខាងឆ្វេងធ្ងន់ធ្ងរ៕
Facebook Comments
Loading...