សកម្មភាពកាវលៀស នៅក្នុងបឹងទន្លេឆ្មារ ជាដែនអភិរក្ស ពូជត្រីពងកូន តែសមត្ថកិច្ចពាក់ព័ន្ធអត់មានចំណាត់ការ

0
340

កំពង់ធំ ៖ សកម្មភាពកាវលៀស នៅក្នុងបឹងទន្លេឆ្មារ ជាដែនអភិរក្ស ពូជត្រីពងកូន ពេលដែលកាណូតធ្វើសកម្មភាពកាវលៀស គឺត្រីទាំងនោះរត់គេចមកអែបខាង ត្រូវជាប់នឹងរបាំង ណរ៉ាវលូស្បៃមុងដែលដាក់ព័ទ្ធជុំវិញបឹងទន្លេឆ្មារនោះទៀត តែសមត្ថកិច្ចពាក់ព័ន្ធអត់មានចំណាត់ការ។

សកម្មភាពប្រមូលទិញលៀស ពីបឹងទន្លេឆ្មារជាកន្លែងអភិរក្សត្រីពងកូន រួចហើយដឹកចេញពីភូមិដូនស្ដើង ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ កាត់ទៅតាមប្រឡាយខ្វល់ ចេញទន្លេសាប យកទៅលក់នៅកំពង់ហ្លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពលរដ្ឋបានបង្ហើបប្រាប់អ្នកយកព័ត៌មានថា សកម្មភាពកាវលៀសនៅក្នុងបឹងទន្លេឆ្មារ ជាដែនអភិរក្ស ពូជត្រីពងកូន នៅពេលដែលកាណូតធ្វើសកម្មភាពកាវលៀស គឺត្រីទាំងនោះរត់គេចមកអែបខាង ត្រូវជាប់នឹងរបាំង ណរ៉ាវលូស្បៃមុងដែលដាក់ព័ទ្ធជុំវិញបឹងទន្លេឆ្មារនោះទៀត។

ជើងខ្លាំងប្រមូលទិញលៀសនៅទីនោះគឺមានឈ្មោះចែអ៊ីម ប៉ាវផ្ដាច់ដឹកយកទៅលក់នៅកំពង់ហ្លួង បងប្អូនប្រជានេសាទជាលក្ខណៈគ្រួសារលោកពិតជាមិនយល់ពីទង្វើ របស់ជំនាញជលផល ដែលឈរជើងនៅមូលដ្ឋានឃុំពាមបាង ជាពិសេសនាយសង្កាត់ មតិរិះនិងសមត្ថកិច្ចពាក់ព័ន្ធអត់មានចំណាត់ការឡើយ ហាក់បានសើមមាត់សើមករហើយបានជាស្ងាត់យ៉ាងដូច្នេះ។

ពាក់ព័ន្ធនិងករណីនេះគេហទំព័រយើងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ទបានឡើយ ហើយគេហទំព័រយើងរងចាំការបកស្រាយពីសមត្ថកិច្ចពាក់ព័ន្ទ រាល់ម៉ោងធ្វើការ៕

Facebook Comments
Loading...