អបអសាទរ ខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា៧-មករា-២០២៤

0
264

ភ្នំពេញ ៖ របបកម្ពុជាប្រជាធិបតេយ្យ បានបង្ខំប្រជាជនកម្ពុជាឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេសពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុសយ៉ាងឃោឃៅបំផុត របបនេះប្រៀបដូចគុកឥតជញ្ចាំង ឬឋាននរក គ្មានទេភាពរីករាយ និងសប្បាយដូចបច្ចុប្បន្ន។ ៧ មករា ១៩៧៩ ជាពេលវេលាមួយប្រកបដោយខ្លឹមសារនៃជីវិត ដែលមនុស្សគ្រប់គ្នាក្នុងសង្គមកម្ពុជាបានចាកចេញពីសេចក្តីស្លាប់ និងវិនាសកម្មនៃត្រកូលនិងជាតិសាសន៍ ដោយប្តូរមកវិញនូវការរស់នៅមកដល់បច្ចុប្បន្នក្រោមម្លប់នៃសន្តិភាព ដោយការយកអាយុជីវិត របស់ថ្នាក់ដឹកនាំ និងអតីត យុទ្ធជន ដែលបានពលីកម្ម ពេលនោះដោយ ឥតលក្ខខណ្ឌដើម្បីសង្គ្រោះជាតិ និងប្រជាជន។ ការស្វែងរកសន្តិភាពវាមិនមែនជារឿងងាយស្រួលនោះឡើយ ដូច្នេះយើងត្រូវថែរក្សាសន្តិភាពឱ្យបានគង់វង្ស ដើម្បីសង្គមជាតិបន្តការរីកចម្រើនទៅមុខ។

Facebook Comments
Loading...