យន្តហោះ Airbus A350 បុកយន្តហោះល្បាតសមុទ្រ របស់ឆ្មាំសមុទ្រជប៉ុនបណ្តាលឲ្យពីឡុត៥នាក់ស្លា. ប់ក្នុងចំណោម ៦នាក់នៅលើយន្ដហោះ

0
346

បរទេស ៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះបានឲ្យដឹងថា ជប៉ុន កំពុងរៀបចំការស៊ើបអង្កេតលើករណីបុកគ្នារវាងយន្តហោះពីរគ្រឿង នៅឯអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ដែលកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីគេហទំព័រឧស្សាហកម្មអាកាសចរណ៍ពិភពលោក (the global airline industry) ជូនដំណឹងអំពីការព្រមានថ្មីៗជុំវិញសុវត្ថិភាពផ្លូវហោះហើរ។

មនុស្សចំនួន ៣៧៩នាក់នៅលើយន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airlines បាននាំគ្នារត់ចញ បន្ទាប់ពីយន្តហោះនេះបុកយន្តហោះល្បាតសមុទ្រ De Havilland Dash-8 របស់ឆ្មាំសមុទ្រជប៉ុន ដោយបានសម្លាប់ពីឡុត ៥នាក់ក្នុងចំណោម ៦នាក់នៅលើយន្ដហោះល្បាតសមុទ្រនេះ។

ក្រុមប្រឹក្សាសុវត្ថិភាពផ្នែកដឹកជញ្ជូលរបស់ប្រទេសជប៉ុន (JTSB) នឹងដឹកនាំការស៉ើបអង្កេតនេះ ដោយមានការចូលរួមពីភ្នាក់ងារនៅក្នុងប្រទេសបារាំងដែលជា កន្លែងសាងសង់យន្តហោះ និងចក្រភពអង់គ្លេសដែលជាកន្លែងផលិតម៉ាស៉ីននៃយន្តហោះ។

បើតាមក្រុមអ្នកជំនាញ វាលឿនពេកក្នុងការកំណត់លើមូលហេតុ ហើយគ្រោះថ្នាក់ភាគច្រើនគឺមកពីកត្តារួមផ្សំ ប៉ុន្តែក្រុមអ្នកស៉ើបអង្កេតនឹងស្វែងយល់ឲ្យបានច្បាស់ លើការណែនាំ ដែលផ្តល់ឲ្យពីអ្នកបញ្ជាយន្តហោះទាំងពីរគ្រឿងនោះ រួមទាំងការពិនិត្យលម្អិតលើប្រព័ន្ធយន្តហោះ និងអាកាសយានដ្ឋាន។

គួរបញ្ជាក់ថា តាមការសិក្សាក្នុងទីក្រុងវ៉ាស៉ីនតោន បានរកឃើញថា ការដាច់ទំនាក់ទំនង និងការសម្របសម្រួលអាចធ្វើឲ្យការណែនាំអំពីខ្សែផ្លូវរត់ត្រូវគាំង ប៉ុន្តែ ភាពខ្វះខាតគ្រឿងអេឡិចត្រូនិក ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នានៅលើដី ជាជាងនៅលើអាកាស ដែលជាវិធីមួយបង្កាគ្រោះថ្នាក់ចាប់តាំងពីឆ្នាំ១៩៨០មក ក៏ជាក្តីកង្វល់មួយផងដែរ៕

Facebook Comments
Loading...