បារាំងហ្វឹកហាត់ជួយសង្គ្រោះ ពេលជួបករណីបាក់ផ្ទាំងទឺកកក

0
399

ការកើនឡើងសីតុណ្ហភាពក្តៅខ្លាំង និងភ្លៀងធ្លាក់ខ្លាំងកំពុងបង្កើនការជូនដំណឹង អំពីការកើតមានហេតុការណ៍បាក់ផ្ទាំងទឹកកកនៅតំបន់ភ្នំអាល់ និងបង្កឱ្យមានការព្រមាន អំពីការរអិលបាក់ដី និងទឹកជំនន់ទូទាំងទ្វីបអឺរ៉ុប។

ដើម្បីជាការត្រៀមខ្លួនទុកជាមុន អ្នកល្បាតជិះស្គីប្រហែល ៥០នាក់នៅរមណីយដ្ឋាន Les Deux Alpes នៅប្រទេសបារាំង ក្នុងនោះមានអ្នកផ្តល់ជំនួយ, អ្នកបញ្ជាឆ្កែ និងអ្នកជំនាញឡើងភ្នំផ្សេងទៀត បានប្រមូលផ្តុំគ្នានៅជម្រាលភ្នំ ដើម្បីហ្វឹកហាត់ជួយសង្គ្រោះបន្ទាន់ នៅពេលចាប់ផ្តើមរដូវកាលជិះស្គី។

មានមនុស្សប្រហែល៥នាក់ត្រូវបានកប់ក្រោមទឹកកក កំលុងពេលហ្វឹកហាត់ជួយសង្គ្រោះ ក្នុងករណីបាក់ផ្ទាំងទឹកកក។ នាយករងផ្នែកសេវាកម្មនៅរមណីយដ្ឋានជិះស្គី Deux Alpes លោក Laurent Soulier បាននិយាយថា ការហ្វឹកហាត់នេះ មានការចូលរួមពីស្ថាប័នពាក់ព័ន្ធជាដៃគូនៅគ្រប់កម្រិត ដើម្បីសម្រេចបាននូវក្រុមការងារជួយសង្គ្រោះដ៏ល្អ ដែលនេះជាផលប្រយោជន៍របស់ជនរងគ្រោះ។ ប្រភព៖ AFP

Facebook Comments
Loading...