នាយករដ្ឋមន្ត្រីថៃ ជំរុញឲ្យក្រុមហ៊ុនផលិត​រថយន្ត​របស់ជប៉ុនឆាប់ផ្លាស់ប្តូរទៅផលិតរថយន្ត​អគ្គិសនីវិញ

0
342

បរទេស ៖ មុន​នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ក៏ដូចជាដើម្បីប្រារព្ធខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នៅ​ថ្ងៃអាទិត្យសប្តាហ៍នេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃជំរុញឲ្យក្រុមហ៊ុនផលិត​រថយន្ត​របស់ជប៉ុនឆាប់ផ្លាស់ប្តូរទៅផលិតរថយន្ត​អគ្គិសនីវិញ។

នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បានជំរុញឲ្យក្រុមហ៊ុនផលិត​រថយន្ត​របស់ជប៉ុនឆាប់ផ្លាស់ប្តូរទៅផលិតរថយន្ត​អគ្គិសនីបន្ថែមវិញទៅ ប្រសិនបើមិនចង់បាត់បង់ចំណែកទីផ្សារ ស្របពេលដែលចិនកំពុងតែវាយលុកយ៉ាងសម្បើមលើ​រថយន្ត​អគ្គិសនីក្នុងទីផ្សារអាស៊ីអាគ្នេយ៍ ។លោក សេដ្ឋា​ បានលើកឡើងថា​ ក្រុមហ៊ុនជប៉ុនកំពុងតែមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរទៅកាន់ការផលិតរថយន្តអគ្គិសនី ដូច្នេះឧស្សាហកម្មរថយន្តជប៉ុនត្រូវការផ្លាស់ប្តូរជាចាំបាច់ ដើម្បីតាមទាន់និន្នាការតម្រូវការអគ្គិសនីអគ្គិសនីសកល ។

បន្ថែមពីនេះ ថៃ​ក៏បានពិភាក្សា​លើកទឹកចិត្តផ្នែកពន្ធជាមួយក្រុមហ៊ុន Toyota និង Honda ផងដែរដើម្បីជួយក្រុមហ៊ុនផលិតរថយន្តជប៉ុនទាំងនេះឲ្យរីកចម្រើនទៅកាន់ការអភិវឌ្ឍរថយន្តអគ្គិសនីវិញ ។

លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏នឹងជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនធំៗរបស់ជប៉ុន​ រួមទាំងក្រុមហ៊ុនផលិតរថយន្តផងដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនជប៉ុនដែលរួមទាំងក្រុមហ៊ុន Toyota Motor Corp និង Honda Motor Co គឺជាអ្នកវិនិយោគបរទេសដ៏ធំបំផុតមកកាន់ប្រទេសថៃក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ៕

 

Facebook Comments
Loading...