រកឃើញខ្ញីដុំមិន ទាន់ហាន់ចំនួន៩៤០គីឡូក្រាម និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន២០គីឡូក្រាម

0
316

ភ្នំពេញ ៖ រកឃើញ ខ្ញីដុំមិន ទាន់ហាន់ចំនួន ៩៤០ គីឡូក្រាម និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០ គីឡូ ក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូ ក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨ គីឡូក្រាមផង ដែរ

មន្ត្រីជំនាញបានរកឃើញ ខ្ញីដុំមិន ទាន់ហាន់ចំនួន ៩៤០ គីឡូក្រាម និងខ្ញីហាន់រួច ដែលមានលាយសារធាតុ Sodium Hydrosulfite ចំនួន ២០ គីឡូ ក្រាម និងមើមខ្ញីត្រាំចំនួន៦០គីឡូ ក្រាម រួមទាំងសារធាតុ Sodium Hydrosulfite ចំនួន ៣.៨ គីឡូក្រាមផង ដែរ ដូចនេះ មន្ត្រីជំនាញបាន សម្រេចចាត់វិធានការបន្តតាមនីតិវិធីភ្លាម ៗ។ ទីតាំងនេះស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៣។

សារធាតុ Sodium Hydrosulfite ជាប្រភេទសារធាតុគីមីហាមឃាត់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដាក់បន្ថែមក្នុងម្ហូបអាហារទេ ដែលការទទួលទាននូវសារធាតុនេះ អាចបណ្តាលឱ្យពិបាកដកដង្ហើម សម្ពាធ ឈាម ចុះទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ រាគរូស ឬគ្រោះថ្នាក់ដល់ជីវិតផ្សេងៗទៀត៕

Facebook Comments
Loading...