កម្ពុជា រំពឹងទីផ្សារអង្ករថ្មីៗបន្ថែមទៀត ខណៈក្រសួងកសិកម្មកំពុងជំរុញការអនុវត្តគោលនោយបាយនានា ដើម្បីបង្កើនការផលិតស្រូវ

0
293

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្ន ក្រៅពីទីផ្សារចិន និងសហភាពអឺរ៉ុប ដែលជាទីផ្សារអង្ករដ៏ធំរបស់កម្ពុជា ហើយបណ្តាប្រទេសមួយចំនួនទៀត ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ជាដើម កំពុងក្លាយជាទីផ្សារសក្តានុពលផងដែរ ខណៈនាពេលខាងអ៊ីរ៉ាក់ក៏ក្លាយជាទីផ្សារគោលដៅក្នុងការនាំអង្ករចេញរបស់កម្ពុជា។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងនៅពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ថា បច្ចុប្បន្ននេះ បើយោងទៅតាមគេហទំព័រ Statista ដែលជាវេទិកាទិន្នន័យសកល ស្តីពីស្ថិតិរបាយការណ៍នៅទូទាំងពិភពលោកទាក់ទងនឹងវិស័យផ្សេងៗបានបង្ហាញថា ប្រទេសដែលនាំអង្ករចូលច្រើនជាងគេនៅលើពិភពលោកទី១ ប្រទេសចិន, ទី២.ហ្វីលីពីន, ទី៣. សហភាពអឺរ៉ុប, ទី៤. អ៊ីរ៉ាក់, ទី៥. នីហ្សេរីយា, ទី៦. ឥណ្ឌូនេស៊ី និងទី៧. ប្រទេសវៀតណាម។

Facebook Comments
Loading...