លោកហួត លាភពិសិដ្ឋ ! ការបង្ការ ពន្លត់​អគ្គិភ័យ គឺជា​ករណី​កិច្ច​គ្រប់​អង្គភាព ផ្នែក​ឯកជន និងប្រជាពលរដ្ឋ ដោយត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ

0
244

ភ្នំពេញ ៖ ការបង្ការ ពន្លត់​អគ្គិភ័យ គឺជា​ករណី​កិច្ច​គ្រប់​អង្គភាព ផ្នែក​ឯកជន និង ប្រជាពលរដ្ឋ ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​គ្រោះ​អគ្គិភ័យ និង ចូលរួម​ពន្លត់​អគ្គិភ័យ​នៅពេល​មាន​គ្រោះ​អគ្គិភ័យ​កើតមានឡើង និង ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​បង្ការ និង ពន្លត់​អគ្គិភ័យ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ធ្វើការ​អប់រំ ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ពេល​មាន​ហានិភ័យ​ខ្ពស់ ព្រមទាំង​ឲ្យ​បាន​យល់ដឹង​អំពី​វិធានការ បច្ចេកទេស​បង្ការ និង​ពន្លត់អគ្គីភ័យ នៅ​គ្រប់​គេហដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្រុមហ៊ុន ក្លឹប​កម្សាន្ត ផ្សារ និង អាជីវកម្ម​នានា គឺ​ត្រូវ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព បង្ការ​ពន្លត់អគ្គីភ័យ ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បច្ចេកទេស។

គ្រោះអគ្គីភ័យនៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា បានកើតមានឡើងផ្ទួនៗគ្នា​ និងមានច្រើនកន្លែង​នៅទូទាំងប្រទេស គ្រាន់តែវាហាក់ដូចជាមិនសូវធំដុំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវានៅតែជាគ្រោះសម្រាប់បងប្អូនប្រជាពលរដ្ឋដែលជួប ដូច្នេះសូមមានការប្រុងប្រយ័ត្ន ប្រភពនៃគ្រោះមហន្តរាយនេះ។ ទាំងនេះគឺជាការលើកឡើងរបស់លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក្នុងប្រជុំសាមញ្ញលើកទី៥៤ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

លោកហួត លាភពិសិដ្ឋ បន្តថាចំពោះ​ករណីអគ្គីភ័យនេះ យើង​ត្រូវ​បន្ត ខិតខំ​ប្រឹងប្រែង​ឲ្យ​សម្រេចបាន នូវ​គោលបំណង​ចំនួន​ពីរ គឺ រក្សា​ឲ្យ​បាន​សន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ​រដ្ឋ និង ឯកជន អំពី​គ្រោះថ្នាក់​បណ្តា​មកពី អគ្គីភ័យ និង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍ អ្នក​វិនិយោគិន គ្មាន​ការព្រួយបារម្ភ​កង្វល់​អំពី​គ្រោះ​អគ្គិភ័យ និង​ស្ម័​ត្រ​ចិត្ត​យ៉ាងសកម្ម ចូលរួម​ជាមួយ​កងក​ម្លាំ​ង​សមត្ថកិច្ច បង្ការ ទប់ស្កាត់ ដើម្បី​កុំ​ឲ្យ​កើតមាន​អគ្គីភ័យ​កើតឡើង។

លោកបញ្ជាក់ថា សូមមន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ ភូមិ ត្រូវចូលរួមទាំងអស់គ្នាផ្សព្វផ្សាយ និងយកចិត្តទុកដាក់លើការបង្ការនិងការពារគ្រោះអគ្គីភ័យនេះ បន្ថែមមួយកម្រិ​ត​ទៀត ពីព្រោះនៅពេលនេះ រដូវក្តៅ​ដែលមានអាកាសធាតុស្ងួតហួតហែង កំពុងតែកើតមានហើយ ដូ​ច្នេះគ្រោះអគ្គីភ័យគឺងាយនឹងកើតមានឡើងណាស់។

ចំណែកលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានលើកសរសើរ រដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកសុខ សម្បត្តិ អភិបាល នៃគណអភិបាលខណ្ឌដែលបានយកចិត្តទុកដាក់ អនុវត្ត ការងារ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈបានល្អប្រសើរក្នុងពេលកន្លងមកពិសេស ក្នុងពិធីបុណ្យធំៗ២គឺបុណ្យឯករាជជាតិ និងបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេលបីថ្ងៃនាចុងខែវិច្ឆិកានេះ។ តែទោះជាជាយ៉ាងនេះក្ដី លោកសូមឲ្យបន្ដការយកចិត្តទុកដាក់បន្ថែមទៀត លើការងារនេះពិសេស នៅក្នុងឱកាសចូលឆ្នាំសកលដែលប្រជាពលរដ្ឋតែងតែចេញទៅកម្សាន្តទៅលេងនៅរមណីយដ្ឋាននានានោះ៕

Facebook Comments
Loading...