ចិន​បាន​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ការតភ្ជាប់​អ៊ីនធឺណិត​លឿន​បំផុត អាច​ផ្ទេរ​ទិន្នន័យ​បាន​តែ​ប្រហែល១០០ ជី​ហ្គា​បៃ​ក្នុងមួយ​វិនាទី​ប៉ុណ្ណោះ

0
328

បរទេស ៖ ចិន​បាន​បំបែក​ឯតទគ្គ​កម្ម​សម្រាប់​ការតភ្ជាប់​អ៊ីនធឺណិត​លឿន​បំផុត ដោយ​បាន​បើក​ដំណើរការ​សេវាកម្ម​អ៊ីនធឺណិត​លឿន​ខ្លាំង​បំផុត ដែល​អាច​ផ្ទេរ​ភាពយន្ត HD ចំនួន ១៥០ រៀង​រាល់​វិនាទី​។​ ដែលខ្សែ​ហ្វៃ​បៃ​អុប​ទិក​ប្រវែង ៣.០០០ គីឡូម៉ែត្រ​គឺ​លាតសន្ធឹង​ស្ទើរតែ​ពេញ​ទទឹង​ប្រទេស​ចិន ដោយ​ភ្ជាប់​ទីក្រុង​ប៉េកាំង អ៊ូ​ហាន និង​ក្វាង​ចូ​វ​។​

​ខ្សែ​ហ្វៃ​បៃ​អុប​ទិកមាន​សមត្ថភាព​ផ្ទេរ​ទិន្នន័យ ១,២ តេ​រ៉ាបៃ (Terabyte) ក្នុង​មួយ​វិនាទី ឆ្អឹងខ្នង​អ៊ីនធឺណិត​ល្បឿន​លឿន​ផ្តាច់​ព្រលឹង​នេះ​គឺ​លឿន​ជាង​អ៊ីនធឺណិត​លឿន​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​៣​ដង និង​លឿន​ជាង​អ៊ីនធឺណិត​សំខាន់ៗ​ភាគ​ច្រើន​ដល់​ទៅ ១០ ដង​។​

​ការដាក់ឱ្យ​ដំណើរការ​នេះ​ក៏​សម្រេច​មុន​កាលកំណត់​ឧស្សាហកម្ម​ដល់​ទៅ​ចំនួន​២​ឆ្នាំ​ផង​ដែរ ដោយ​សេវាកម្ម​ល្បឿន​តេ​រ៉ា​បៃ​នេះ​មិន​រំពឹង​ចាប់ផ្តើម​ទេ​រហូត​ដល់​យ៉ាងហោច​ណាស់​ឆ្នាំ ២០២៥​។​

​ខណៈ​បណ្តាញ​នេះ​ត្រូវ​បាន​ធ្វើឱ្យ​សកម្ម​នៅ​ថ្ងៃទី ៣១ ខែកក្កដា វា​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​ក្នុងអំឡុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ចន្ទ​ទី​១៣​វិច្ឆិកា បន្ទាប់​ពី​ដំណើរការ​បាន​យ៉ាង​ល្អ​នៅក្នុង​ការធ្វើ​តេស្តិ៍​។​

​សាកលវិទ្យាល័យ​ស៊ី​ង​ហួ (Tsinghua) ដែល​ជា​ស្ថាប័ន​សិក្សា​ឈានមុខ​គេ​មួយ​របស់​ចិន បាន​សហការ​ជាមួយ​ក្រុមហ៊ុន China Mobile ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន China Education and Research Network (CERNET) ដើម្បី​បង្កើត​បណ្តាញ​នេះ​។​

​ជា​ការតភ្ជាប់ “​ឆ្អឹងខ្នង​” ដ៏​សំខាន់ សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​បំផុត​នេះ​នឹង​បង្កើត​ជា​ផ្នែក​នៃ​ការតភ្ជាប់​ស្នូល​របស់​អ៊ីនធឺណិត ដែល​ផ្ទេរ​ទិន្នន័យ​យ៉ាងច្រើន​រវាង​បណ្តាញ​កុំព្យូទ័រ​ផ្សេងៗ​គ្នា​។​

​ទើបតែ​ឆ្នាំមុន​ប៉ុណ្ណោះ សហរដ្ឋ​អាម៉េរិក​បាន​អាប់​ដេត​សេវា​ឆ្អឹងខ្នង​អ៊ីនធឺណិត​របស់ខ្លួន​គឺ Internet2 ដើម្បី​ឈានដល់​ល្បឿន ៤០០ ជី​ហ្គា​បៃ​ក្នុងមួយ​វិនាទី​។​

​ទោះយ៉ាងណា នៅ​ជុំវិញ​ពិភពលោក សេវា​ឆ្អឹងខ្នង​អ៊ីនធឺណិត​ភាគច្រើន​គឺ​យឺត​ជាង​អ៊ីនធឺណិត​ថ្មី​របស់​ចិន​ជាង ១០ ដង ហើយ​អាច​ផ្ទេរ​ទិន្នន័យ​បាន​តែ​ប្រហែល ១០០ ជី​ហ្គា​បៃ​ក្នុងមួយ​វិនាទី​ប៉ុណ្ណោះ​៕

Facebook Comments
Loading...