រុស្ស៊ីគ្រោងបិទសេវាកម្ម VPN ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត

0
381

បរទេស ៖ ថ្មីៗនេះទទួលដំណឹងមកថា ប្រទេសរុស្ស៊ីគ្រោងបិទបណ្តាញឯកជននិម្មិត (VPN) នៅក្នុងប្រទេសរបស់ខ្លួន ក្រោយរកឃើញថា សេវាកម្មនេះបានគំរាមកំហែងដល់សន្តិសុខអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានឱ្យដឹងថា ការដាក់កម្រិតនេះនឹងមិនសំដៅទៅលើសេវាកម្ម VPN ទូទាំងអ្នកប្រើប្រាស់នៅក្នុងប្រទេសរុស្ស៊ីនោះទេ។ ពោលគឺ សម្រាប់តែបណ្តាញឯកជននិម្មិត (VPN) និង Protocols VPN ដែលសំដៅដល់សំណុំច្បាប់រៀបចំទិន្នន័យតែប៉ុណ្ណោះ។ RIA បានបញ្ជាក់ថា ការបិទ VPN នេះនឹងត្រូវបានអនុវត្តនៅលើបណ្តាញទំនាក់ទំនងចល័តសម្រាប់ចរាចណ៍បរទេស ដែលត្រូវបានគេកត់សម្គាល់ថា បានគំរាមកំហែងដល់សន្តិសុខជាតិ។

Facebook Comments
Loading...