មនុស្ស ជាង៦០នាក់បានស្លាប់ ក្នុងពេលដែលគ្រោះរញ្ជួយដីកម្រិត ៥.៦ រិចទ័រ នៅប្រទេសនេប៉ាល់

0
409

បរទេស ៖ ក្រុមមន្ត្រីបាននិយាយ នៅព្រឹកថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកាថា មានមនុស្ស ជាង៦០នាក់បានស្លាប់ ក្នុងពេលដែលគ្រោះរញ្ជួយដីកម្រិត ៥.៦ រិចទ័របានវាយប្រហារតំបន់ដាច់ស្រយាល នៅក្នុងស្រុកចំនួនពីរ នៃប្រទេសនេប៉ាល់ កាលពីល្ងាច ថ្ងៃសុក្រ ចុងសប្តាហ៍នេះ។

ការរញ្ជួយដីនេះបានវាយប្រហារនៅតំបន់ភាគខាងលិច នៃប្រទេសដែលមានភ្នំហិម៉ាឡៃយ៉ាន មួយនេះ កាលពីល្ងាច ថ្ងៃសុក្រ ហើយត្រូវបានវាស់វែងដោយការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក នៅជម្រៅ១៨គីឡូម៉ែត្រ។

រដ្ឋាភិបាលប្រទេសនេប៉ាល់បានដាក់ពង្រាយកម្លាំងសន្តិសុខ ទៅជួយសង្គ្រោះជនរងគ្រោះ នៅកន្លែងកើតហេតុ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក Bhattarai បាននិយាយថា មានការខូចខាត និងស្លាប់មនុស្ស នៅក្នុងស្រុកចំនួនពីរ ដោយសារការរញ្ជួយដី លើកនេះ។

នាយករដ្ឋមន្ត្រីប្រទេសនេប៉ាល់ លោក Pushpa Kamal បានសម្តែង ការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់អាយុជីវិតមនុស្ស ដែលបណ្តាលមកពីការរញ្ជួយដីនេះ។

Facebook Comments
Loading...