ហឹបប្រធានវិញ្ញាសា ត្រូវបានដឹកជញ្ជូនទៅកាន់បណ្តារាជធានីខេត្តហើយ ដើម្បីត្រៀមប្រឡងបាក់ឌុបដើមសប្តាហ៍ក្រោយនេះ

0
388

ប្រធានវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប ត្រូវ បានប្រធានគណៈមេប្រយោគប្រចាំរាជធានី ខេត្ត  មកដឹកទៅកាន់បណ្ដារាជធានី-ខេត្តរៀងៗខ្លួនហើយ ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ។

ក្នុងការទទួល និងដឹកជញ្ជូនវិញ្ញាសាសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ គេក៏ឃើញមានការចូលរួមពីពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ដើម្បីធានាថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំនេះ ប្រព្រឹត្តទៅតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផលអាចទទួលយកបាន។

ជាមួយគ្នា នៅថ្ងៃនេះ មន្រ្តីក្រសួងអប់រំ ក៏បានចុះពិនិត្យមើលស្ថានភាពនៅតាមមណ្ឌលប្រឡង ដោយក្នុងនោះបើតាមការណែនាំរបស់ក្រសួង មណ្ឌលប្រឡងនីមួយៗត្រូវបំពេញបាននូវស្តង់ដាដែលបានកំណត់ គឺចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វា បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គីសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម។

Facebook Comments
Loading...