រុស្ស៊ីចោទអ៊ុយក្រែនថា ជាអ្នកជំរុញការធ្វើកុបកម្មប្រឆាំងអ៊ីស្រាអែល ខណៈសហរដ្ឋអាមេរិកហៅការចោទប្រកាន់នេះថា គួរឱ្យអស់សំណើច

0
279

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចោទប្រកាន់អ៊ុយក្រែន និងប្រទេសលោកខាងលិចថា បានជំរុញឱ្យមានការធ្វើកុបកម្មប្រឆាំងនឹងអ៊ីស្រាអែល នៅឯអាកាសយានដ្ឋាន Makhachkala ក្នុងតំបន់ Dagestan ដែលសំបូរប្រជាជនមូស្លីមរស់នៅ។

ថ្លែងក្នុងសុន្ទរកថាតាមរយៈកញ្ចក់ទូរទស្សន៍ជាតិ លោក ពូទីន បានគូសបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង ដោយសារតែមានការលេចឡើងនូវពាក្យចចាមអារ៉ាមតាមប្រព័ន្ធបណ្ដាញផ្សព្វផ្សាយសង្គម ដែលជាការជ្រៀតជ្រែកមកពីបរទេស ពោលគឺអ៊ុយក្រែន និងប្រទេសលោកខាងលិច។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ក៏បានគូសបញ្ជាក់ថា ទីក្រុងកៀវដើរតួនាទីដោយផ្ទាល់ និងសំខាន់ចំពោះការបំផ្លិចបំផ្លាញនានា។

កងកម្លាំងសន្ដិសុខបានឃាត់ខ្លួនក្រុមបាតុករយ៉ាងហោចណាស់ ៨០នាក់ ចាប់តាំងពីកុបកម្មនេះកើតឡើង និងបានព្យាយាមបញ្ឈប់នូវសកម្មភាពហឹង្សារបស់ក្រុមបាតុករ។  ទីក្រុងកៀវពុំមានការឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ ខណៈសហរដ្ឋអាមេរិកហៅការចោទប្រកាន់នេះថា គួរឱ្យអស់សំណើច។

Facebook Comments
Loading...