លោកសុខ សម្បត្តិ មានប្រសាសន៍ថា កុមាជាក្រណាត់ស ដែលអាចងាយរងគ្រោះ បំផុត ពីចំណីអាហារដែលគ្មានគុណភាព

0
440

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានលើកឡើងថា កុមាជាទំពាំស្នងឬស្សី ជាក្រណាត់ស ដែលអាចងាយរងគ្រោះដោយងាយចាប់យកអ្វីៗនិងងាយ ទទួល ឥទ្ធិពលផ្សេងៗបំផុត នាំឲ្យងាយរងគ្រោះ បំផុត ព្រោះកុមារឆាប់ត្រាប់ ឫុធ្វើតាមមនុស្សធំ ដែលនៅ ជុំវិញខ្លួនគេ។ ក្នុងនោះផងដែរចំណីអាហារដែលលក់នៅតាមខាងក្រៅសាលាមិនមានគុណភាពល្អ ដែលទទួលទានហើយធ្វើឲ្យសុខភាពមិនល្អនោះទេ អាចកើតជាជម្ងឺធ្ងន់ធ្ងរផ្សេងៗ ហើយនិងបាត់បង់នូវធន់ធានមនុស្សជាក់ជាមិនខាន។

លោកអភិបាលខណ្ឌបានមានប្រសាសន៍ទៀតថា សាលារៀន និងអាណាព្យាបាល គឺជាដៃគូមិនអាចខ្វះបាន ត្រូវតែផ្សាភ្ជាប់គ្នា មានទំនាក់ទំនងជាមួយគ្នា មិនអាចផ្ដាច់ចេញពីគ្នាបានទេ ក្នុងនែនាំដល់កូន កូនសិស្សរបស់ខ្លួនកុំឲ្យញាំអ្វីផ្តេសផ្តាស ចំណីអាហារហួសកាលបរិច្ឆេត ចំណីអាហារដែលមានរសជាតិផ្អែមខ្លាំងពេក និងចំណីអាហារមិនមានអនាម័យជាដើម។ កន្លងមកយើងបានចុះទៅនែនាំដល់អ្នកលក់ដូរតាមសាលា កុំឲ្យលក់ដូចំណីអាហារណាដែលអាចញាំទៅប៉ះពាល់ដល់សុខភាព ហើយពួកគាត់បានអនុវត្តតាម តែនៅអ្នកលក់ដូនៅខាងក្រៅសាលាមួយចំនួនទៀតដែលមិនទាន់បានអនុវត្តតាមការនែនាំរបស់អាជ្ញាធរយើង ហើយយើងនិងខិតខំពន្យល់ដល់ពួកគាត់បន្ថែមទៀត។

ក្នុងនោះផងដែរលោកអភិបាលខណ្ឌ នែនាំដល់អាជ្ញាធរថ្នាក់សង្កាត់ និងភូមិ ត្រូវផ្សពផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យរៀបចំផ្ទះសម្បែងទង់ជាតិទង់ តាមគេហដ្ឋាន បោសច្រាស ឲ្យបានស្អាតបាតនិងតុបតែងភ្លើង ផ្កាភ្ញី ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យឯករាជជាតិ និងបុណ្យអ៊ុំអូក បណ្តែតប្រទីប អកអុំបុកនិងសំពះព្រះខែ ដែលខិតចូលមកដល់នាពេលឆាប់ៗខាងមុននេះ។

ដោយឡែកលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ ដែលកន្លងមកនេះ បានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អ។ ជាបន្ដសូមលើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរ៕

Facebook Comments
Loading...