បាញ់ប្រហារស្លាប់មនុស្ស យ៉ាងតិច១០នាក់ នៅរដ្ឋMaine នៃសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ សប្តាហ៍នេះ

0
329

បរទេស ៖ មនុស្សយ៉ាងហោចណាស់ ចំនួន១០នាក់បានស្លាប់ នៅក្នុងការបាញ់ប្រហារ នៅរដ្ឋ Maine នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីយប់ថ្ងៃពុធ សប្តាហ៍នេះ ដោយប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងអាចមានគ្នាច្រើននាក់។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០ នាក់បានស្លាប់ និងរាប់សិបនាក់ទៀត បានរងរបួស អំឡុងការបាញ់ប្រហារ នៅក្នុងទីក្រុង Lewiston រដ្ឋ Maine នៃសហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ សប្តាហ៍នេះ ដោយប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងអាចមានគ្នាច្រើននាក់។

ទីភ្នាក់ងារសារព័ត៌មាន CNN បានដាក់របាយការណ៍ អំពីចំនួនមនុស្សស្លាប់ កើនពី១០នាក់ ឡើងទៅដល់ ១៦នាក់។

ការបាញ់ប្រហារបានកើតឡើង នៅទីតាំងលេងបូល៊ីង (Bowling) មួយកន្លែង នេះបើយោងតាម ABC News ដែលបានរាយការណ៍ផងដែរ នូវការបាញ់ប្រហារដោយកាំភ្លើង នៅឯបារមួយកន្លែងផ្សេងទៀត និង ការបាញ់ប្រហារដាច់ដោឡែកមួយទៀត នៅមជ្ឈមណ្ឌលចែកចាយរបស់សាជីវកម្មលក់រាយចម្រុះជាតិសាសន៍អាមេរិក Walmart៕ ប្រភពពី AFP

Facebook Comments
Loading...