ឃាត់ខ្លួនស្រ្តីម្នាក់ បន្លំឯកសាដកលុយធនាគារ ABA ជាង២៧ម៉ឺងនដុល្លារ

0
375
ភ្នំពេញ ៖ ស្រ្តីម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ពាក់ព័ន្ធ ករណី បន្លំឯកសារ ដកលុយពីធនាគារ ABA ក្នុងចំនួនទឹកប្រាក់ ជាង២៧ម៉ឺនដុល្លារ។ ស្រ្តីសង្ស័យឈ្មោះ សារ សុគន្ធី អាយុ៣៤ឆ្នាំ មុខរបរ ប្រធានឥណទានធនាគារABA សាខាបុរីកីឡា មានទីលំនៅបន្ទប់លេខ១២C ជាន់ទី១២ ខុនដូររ៉ូយ៉ាល់ផាកសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្រ្តីរូបនេះ ត្រូសមត្ថកិច្ច ឃាត់ខ្លួននៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤:០៦នាទី នៅចំណុចធនាគារABA បុរីកីឡា ផ្លូវ១៦៩ កែង១៣៤ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់៖ ប្រាក់ចំនួន២៧០.៣៧៦,៩៤ (ម្ភៃប្រាំពីម៉ឺនបីរយចិត្តសិបប្រាំមួយនឹងកៅបួនសេន)។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
Facebook Comments
Loading...