សមាជិកសភាអាមេរិកស្នើឱ្យស៊ើបអង្កេតប្រភពដើមអាវុធដែលក្រុមហាម៉ាស់ប្រើវាយប្រហារអ៊ីស្រាអែល

0
370

បរទេស ៖ តំណាងគណបក្សសាធារណៈរដ្ឋអាមេរិក លោកស្រី Marjorie Taylor Greene នៅថ្ងៃទី៨ ខែតុលានេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែធ្វើការជាមួយអ៊ីស្រាអែល ដើម្បីស៊ើបអង្កេតប្រភពដើមនៃអាវុធផលិតដោយអាមេរិកដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់ប្រើវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល។

សមាជិកសភាបក្សសាធារណៈរដ្ឋអាមេរិកបាននិយាយថា អាវុធមួយចំនួនដែលក្រុមហាម៉ាស់ប្រើវាយប្រហារប្រឆាំងនឹងអ៊ីស្រាអែល ទំនងជាមានប្រភពដើមមកពីអ៊ុយក្រែន ឬអាហ្វហ្គានីស្ថាន ហើយអាវុធទាំងនេះត្រូវតែមានការតាមដាន ដើម្បីកំណត់ប្រភពរបស់ពួកវា។

ទោះបីជាយ៉ាងណា យ៉ាងហោចណាស់មានវីដេអូមួយ ដែលផ្សព្វផ្សាយនៅលើអ៊ីនធើណិត បានបង្ហាញពីក្រុមសកម្មប្រយុទ្ធហាម៉ាស់និយាយអរគុណដល់ប្រជាជនអ៊ុយក្រែនសម្រាប់សព្វាវុធ ហើយបានបង្ហាញបំណែកជាច្រើនដែលផលិតដោយអាមេរិក រួមទាំងឧបករណ៍បាញ់គ្រាប់បែកប្រឆាំងរថក្រោះ M136។

គួរបញ្ជាក់ថា អាមេរិកបានចាក់ជំនួយយោធាចូលទៅក្នុងប្រទេសអ៊ុយក្រែនអស់រយៈពេលជាងមួយឆ្នាំកន្លះមកហើយ ដើម្បីជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី។ ប្រភព៖ RT

Facebook Comments
Loading...