បុរស ស្ត្រី ប្ដីប្រពន្ធ២នាក់ ត្រូវផ្ដន្ទាទោដាក់ពន្ធនាគារម្នាក់១០ឆ្នាំពីបទឃា.ត.កម្ម

0
629

ភ្នំពេញ ៖ បុរស ស្ត្រី ប្ដីប្រពន្ធ២នាក់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ដាក់ពន្ធនាគារកំណត់១០ឆ្នាំក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទ «ឃា.ត.កម្ម» តាមមាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌ ពាក់ព័ន្ធនិងអំពើឃា.ត.កម្មសម្លា..ប់មនុស្សកា.ត់.ក្បាល។

ជនជាប់ចោទដែលតុលាការផ្ដន្ទាទោសនេះ ទី១-ឈ្មោះពេជ្រ ជីវ័ន្ត ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិស្ពានជ្រៃ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ជនជាប់ចោទទី២-ឈ្មោះដា យ៉ា ភេទស្រី អាយុ២៨ឆ្នាំ (ត្រូវជាប្អូនជីដូនមួយរបស់សព និងត្រូវជាប្រពន្ធរបស់ជនដៃដល់ឈ្មោះពេជ្រ ជីវ័ន្ត) ជនជាតិខ្មែរកម្ពុជាក្រោម។ ជនត្រូវចោទទាំង២នាក់ប្តីប្រពន្ធ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅចល័តតាមការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ មានឈ្មោះយ៉ាន់ រី (Danh Ri) ហៅខ្មៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរកម្ពុជាក្រោម មុខរបរជាងចាក់សាក់ មានលំនៅ ភូមិណូយអូរ ឃុំង៉ាន់យឿន ស្រុកហុងយ៉ឹន ខេត្តបាក់លាវ (កម្ពុជាក្រោម) ប្រទេសវៀតណាម។

ពាក់ព័ន្ធនិងអំពើឃា.ត.កម្មនោះ មន្ត្រីជំនាញបានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរ ជនដៃដល់ឈ្មោះពេជ្រ ជីវ័ន្ត បានឆ្លើយសារភាពថា ខ្លួនពិតជាបានកា.ប់ជនរងគ្រោះ ដា.ច់កពិតមែន ដោយសារតែភ្លើងប្រចណ្ឌ ព្រោះជនរងគ្រោះបានលួចទាក់ទងជាមួយប្រពន្ធរបស់ខ្លួន ទើបខ្លួនបានរៀបគម្រាងសម្លា..ប់ជនរងគ្រោះចោលតែម្តង។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ មានករណីប្រទះឃើញសពបុរសម្នាក់ដេកស្លា..ប់ក្នុងថ្លុ.កឈា.ម នៅត្រង់មុខកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះ ស្លា..ប់ក្នុងអំពើឃា.ត.កម្ម ដោយជនសង្ស័យកា.ប់ចំកំភួនជើងខាងស្តាំ និងក្បាលពីលើ ហើយកា.ប់ដា.ច់កតែម្ដង៕

Facebook Comments
Loading...