មន្រ្តីក្រសួងវប្បធម៌ ៖ ក្រសួងមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ

0
567

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា ក្រសួងបានបញ្ចូនអ្នកជំនាញទៅត្រួតពិនិត្យដោយមិនបណ្តែតបណ្តោយឱ្យមានសកម្មភាពរំលោភលើកម្មសិទ្ធិបញ្ញានៃស្នាដៃមរតកដូនតាឡើយ ពោលគឺក្រសួងនឹងនៅតែធ្វើគ្រប់វិធី ដើម្បីដោះស្រាយលើករណី សំណង់នៅវត្តភូម៉ានហ្វា នាខេត្តបុរីរម្យ ប្រទេសថៃ។

ការបញ្ជាក់របស់ក្រសួងវប្បធម៌ដូច្នេះ ជាការឆ្លើយតបទៅនឹងប្រតិកម្មរបស់ប្រជាជនកម្ពុជា ជាពិសេសនៅលើបណ្តាញសង្គមនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ខេត្តបុរីរម្យ ដែលប្រជាជនលើកឡើងថា មានរចនាបថស្រដៀងនឹងប្រាសាទអង្គរវត្តនៅខេត្តសៀមរាប ដោយទទូចឱ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ។

ក្រសួងវប្បធម៌បានចេញសេចក្តីជូនដំណឹងបកស្រាយជុំវិញបញ្ហានេះ ដោយបញ្ជាក់ថា ក្រសួងតែងយកចិត្តទុកដាក់លើបញ្ហានេះជានិច្ច តាមរយៈការបញ្ជូនអ្នកជំនាញទៅតាមដានជាប្រចាំនៅនឹងកន្លែងផ្ទាល់ ចាប់តាំងពីមានប្រតិកម្មពីមហាជនក្នុងឆ្នាំ២០២១ មកម្ល៉េះដែលប្រើប្រាស់យន្តការការទូតរវាងក្រសួងវប្បធម៌ និងស្ថាតទូត នៃប្រទេសទាំង២។

Facebook Comments
Loading...