បើទោះបីជាមានការចោទប្រកាន់ពីកាដាថា ឥណ្ឌាសម្លាប់មេដឹកនាំសាសនាស៊ីកក្តី តែប្រទេសអង់គ្លេសនៅបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយឥណ្ឌា ដដែល

0
450

បរទេស ៖ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បានលើកឡើងនៅថ្ងៃអង្គារទី១៩ ខែកញ្ញាថា អង់គ្លេសនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌា បើទោះបីជាមានការចោទប្រកាន់ពីប្រទេសកាណាដាថា រដ្ឋាភិបាលឥណ្ឌាមានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួននៃសាសនាស៊ីក (Sikhism) នៅលើទឹកដីរបស់កាណាដាក៏ដោយ។

អ្នកនាំពាក្យខាងលើបានបន្តថា អង់គ្លេសបាននឹងកំពុងដោះស្រាយជាមួយកាណាដាពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយនេះ ប៉ុន្តែបញ្ហានេះនឹងមិនមានផលប៉ះពាល់ដល់កិច្ចពិភាក្សាពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌានោះទេ។ លោក ស៊ូណាក់ សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយឥណ្ឌា ដើម្បីឱ្យអង់គ្លេសក្លាយខ្លួនជាប្រទេសដៃគូពាណិជ្ជកម្មឯករាជ្យមួយ បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប។

ភាគីទាំងពីរបានលើកឡើងអំពីវឌ្ឍនភាពក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានភាពយឺតយ៉ាវក្នុងការចាប់ផ្តើមកិច្ចពិភាក្សា ក៏ដូចជាការពន្លឿនកិច្ចព្រមព្រៀងដើម្បីបញ្ចប់ទៅនៅមុនការបោះឆ្នោតនៅក្នុងប្រទេសទាំងពីរនៅឆ្នាំក្រោយ។

Facebook Comments
Loading...