ព្រះរាជបុត្រាទីពីររបស់ស្តេចថៃ មហា វ៉ាជីរ៉ាឡុងកន ជំរុញឱ្យមានការពិភាក្សាដោយបើកចំហអំពីច្បាប់ប្រមាថព្រះមហាក្សត្រ

0
421

បរទេស ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនថៃរាប់រយនាក់ត្រូវបានតុលាការថៃកាត់ក្ដីឱ្យជាប់ទោស ដោយសារតែបានប្រមាថគ្រួសាររាជវង្ស ក្នុងនោះកាលពីពេលថ្មីៗនេះបុត្រារបស់ស្តេចថៃបានអំពាវនាវឱ្យមានការពិភាក្សាដោយបើកចំហ ពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងការប្រមាថគ្រួសាររាជវង្ស ដែលជាប្រធានបទដ៏រសើបមួយ។

ព្រះរាជបុត្រ វ៉ាឆារ៉ែសន វីវ៉ាឆារ៉ាវង្សសេ (Vacharaesorn Vivacharawongse) ដែលជាបុត្រាទីពីររបស់ស្តេច មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានលើកឡើងបែបនេះ បន្ទាប់ពីទ្រង់បានយាងទៅទស្សនាការតាំងពិព័រណ៍នៅទីក្រុងញូវយ៉ក (New York) អំពីបុគ្គលដែលត្រូវបានកាត់ទោសក្រោមច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏តឹងរឹងរបស់ប្រទេសថៃ។

ច្បាប់ស្ដីពីបរិហារកេរ្តិ៍ព្រះមហាក្សត្រ ឬជាទូទៅត្រូវបានគេហៅថាច្បាប់មាត្រា ១១២ ជាច្បាប់ដែលការពាររាជវង្សព្រះមហាក្សត្រ និងក្រុមគ្រួសារជិតស្និទ្ធរបស់ទ្រង់ពីការរិះគន់ ហើយអាចនាំឱ្យមានការកាត់ទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរទៀតផង។

Facebook Comments
Loading...