សម្តេចធិបតី ហ៊ុន ម៉ាណែត ! រោងចក្រ សហគ្រាស នៅកម្ពុជា នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី

0
363

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រោងចក្រ សហគ្រាស នៅកម្ពុជា ប្រមាណជាតិ ២ម៉ឺនរោងចក្រ-សហគ្រាស នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ដើម្បីមានលទ្ធភាពតម្លើងប្រាក់បៀវត្សជូនកម្មករ ។ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត សរុបចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡងថា ខ្ញុំបានឲ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាព ដើម្បីបញ្ចុះតម្លៃអគ្គិសនីដល់រោងចក្រ សហគ្រាស។ សម្តេច បញ្ជាក់ថា ក្នុងនោះមាន ២ម៉ឺន ១ពាន់រោងចក្រ សហគ្រាស នឹងទទួលបានការអនុគ្រោះបញ្ចុះថ្លៃអគ្គិសនី ដើម្បីជួយទប់ការចំណាយ និងដើម្បីរោងចក្រ សហគ្រាស មានលទ្ធភាពតម្លើងប្រាក់បៀវត្សជូនកម្មករ ។

សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ ឆាប់សាកល្បងអនុវត្តន៍បញ្ចុះតម្លៃអគ្គិសនី ជូនរោងចក្រសហគ្រាស ឲ្យបានលឿនបំផុត ដើម្បីផលប្រយោជន៍កម្មករ ៕

Facebook Comments
Loading...