លោក Pita លាលែងពីតំណែងជាមេបក្ស Move Forward បន្ទាប់ពីបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រី

0
336

បរទេស ៖ លោក Pita Limjaroenrat បានលាលែងពីតំណែងជាមេដឹកនាំគណបក្ស Move Forward ដោយបើកផ្លូវសម្រាប់សមាជិកដទៃទៀតនៃគណបក្សនេះ ដើម្បីដឹកនាំក្រុមប្រឆាំងដ៏ធំបំផុតនៅក្នុងសភារបស់ប្រទេសថៃមួយនេះ។

លោក Pita បាននិយាយ តាមរយៈបណ្តាញហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រ សប្តាហ៍នេះថា៖ «រដ្ឋធម្មនុញ្ញបច្ចុប្បន្នបានបញ្ជាក់ថា មេបក្សប្រឆាំងត្រូវតែជាសមាជិកសភា ..យ៉ាងណាក៏ដោយ ខ្ញុំនៅតែត្រូវព្យួរតួនាទីជាសមាជិកសភា តាមដីការបស់តុលាការ។ បន្ទាប់មក ខ្ញុំមិនអាចធ្វើការក្នុងសភាក្នុងនាមជាមេបក្សប្រឆាំង នៅពេលខាងមុខនេះទេ»។

ប៉ុន្តែលោកបានបរាជ័យក្នុងការក្លាយជានាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី ១៣ ខែកក្កដា ដោយសារសមាជិកព្រឹទ្ធសភា ភាគច្រើន មិនគាំទ្រលោក ខណៈដែលគោលនយោបាយកែទម្រង់របស់ បក្សផ្លាស់ទីឆ្ពោះទៅមុខ ក៏មានការស្នើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។ កាលពីថ្ងៃទី ១៩ ខែកក្កដា តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរឈ្មោះ Pita ជាសមាជិកសភាជុំវិញការកាន់កាប់ភាគហ៊ុនរបស់លោក នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយ។ ប្រភពពី Nikkei Asia

Facebook Comments
Loading...