សម្តេចតេជោ ហ៊ុន សែន សម្តែងការអបអសាទរយ៉ាងក្រៃលែង ក្នុងឱកាសដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានអង្គការ យូណេស្កូ សម្រេចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក

0
374

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តម ក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអបអសាទរយ៉ាងក្រៃលែង ក្នុងឱកាសដែល «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានអង្គការយូណេស្កូ សម្រេចបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ នេះបើតាម បណ្ដាញសង្គមរបស់សម្ដេចនាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្ដេចតេជោ បានបញ្ជាក់ថា ក្នុងនាមខ្ញុំប្រធានគណបក្ស ប្រជាជនកម្ពុជា សូមសម្តែងការអបអសាទរយ៉ាងក្រៃលែង ជាទីបំផុតក្នុងឱកាស គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋាន ប្រាសាទ កោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក  នៅវេលាម៉ោង ១២៖២៨នាទី  នៅទីក្រុងរីយ៉ាដ  ត្រូវនឹងម៉ោង១:២៨នាទី  នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

Facebook Comments
Loading...