សហរដ្ឋអាមេរិកយល់ព្រមលក់យន្តហោះ F-35 ក្នុងតម្លៃ ៥ពាន់លានដុល្លារ ដើម្បីជួយបង្កើនសមត្ថភាពការពារជាតិរបស់កូរ៉េខងត្បូង ទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតពីកូរ៉េខាងជើង

0
470

បរទេស ៖ កាលពីថ្ងៃទី១៣ ខែកញ្ញានេះ សហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំង F-35 ក្នុងតម្លៃ ៥ពាន់លានដុល្លារ ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង ដើម្បីជួយបង្កើនសមត្ថភាពការពារជាតិរបស់កូរ៉េខងត្បូង ទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតពីកូរ៉េខាងជើង។

ក្រសួងការបរទេសអាមេរិកបានជូនដំណឹងដល់សភាថា ខ្លួនបានបើកភ្លើងបៃតងក្នុងការលក់យន្តហោះចម្បាំង F-35 ចំនួន ២៥គ្រឿងដែលផលិតដោយក្រុមហ៊ុន Lockheed Martin  រួមទាំងគ្រឿងម៉ាស៊ីន និងគ្រឿងបរិក្ខាពាក់ព័ន្ធ។

ក្រសួងការបរទេសអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការលក់យន្តហោះ F-35 នេះ នឹងជួយបង្កើនសមត្ថភាពការពារជាតិរបស់កូរ៉េខងត្បូង ទប់ទល់នឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតពីកូរ៉េខាងជើង។

កិច្ចព្រមព្រៀងទិញលក់យន្តហោះ  F-35 ខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលមានភាពតានតឹងបន្តកើនឡើងជាមួយកូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគចុងក្រោយរបស់ខ្លួន ខណៈដែលលោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចនៅរុស្ស៊ី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកសព្វាវុធជាមួយលោក វ្ល៉ាឌីមៀ ពូទីន៕ ប្រភព៖ AFP

Facebook Comments
Loading...