កាត់ទោសអតីតអគ្គនាយករងអាកាសចរណ៍ស៊ីវិល ពីបទ កាន់កាប់ អាវុធដោយ គ្មានការអនុញ្ញាត និងបទ គំរាមកំហែងថានឹងសម្លាប់

0
432

ភ្នំពេញ ៖ ចៅក្រមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤កញ្ញា ឆ្នាំ២០២៣នេះ បាននិងកំពង់កាត់ទោស អតីតអគ្គនាយករង នៃ អគ្គនាយកដ្ឋាន ដ្ឋបាល និង កិច្ចការទូទៅ របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលលោក បែល វ៉ាន់ដែត ដែលកំពង់ជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស។

លោក សេង  លៀង ចៅក្រមជំនុំជំរះបានប្រកាសថា តុលាការបានចោទប្រកាន់ លោក បែល វ៉ាន់ដេត ពីបទ « កាន់កាប់ អាវុធដោយ គ្មានការអនុញ្ញាត និងបទ គំរាមកំហែងថានឹងសម្លាប់ »។

ក្នុងសវនាការជនជាប់ចោទបានសារភាពនូវកំហុសរបស់ខ្លួន ហើយសុំអោយតុលាការបន្ធូបន្ថយទោស។ តុលាការបានកំណត់យកថ្ងៃទី ២២ខែកញ្ញានេះ ដើម្បីប្រកាសសាលក្រម ។

គួរបញ្ជាក់ថា សមត្ថកិច្ចបានចាប់ខ្លួន លោកបែល វ៉ាន់ដេតសាជាថ្មីកាលពីថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៣។ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានី ភ្នំពេញបានចេញដីកា បង្គាប់ឲ្យចាប់ខ្លួនលោក បែល វ៉ាន់ដែត អាយុ៣៨ ឆ្នាំតាមមាត្រា១៩៥ និង មាត្រា ១៩៦ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យ ឃុំខ្លួនដាក់ពន្ធនាគារ ក្រោយពីជននេះមិនបាន គោរពកាតព្វកិច្ចដែល ហាមទៅគំរាមកំហែង ឬ ទៅបរិវេណលំនៅឋាន របស់ជនរងគ្រោះ ឬ ដើម បណ្តឹងរដ្ឋប្បវេណី។

ការចាប់ខ្លួនឡើងវិញនេះ បន្ទាប់ពី សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យ ក្រសួងយុត្តិធម៌ និងតុលាការត្រូវចាត់វិធានការ ឡើងវិញចំពោះមន្ត្រីជាន់ខ្ពស់ អាកាសចរណ៍ ស៊ីវិលលោក បែល វ៉ាន់ដែត ដែលបានប្រើប្រាស់កាំភ្លើងគំរាមបាញ់សម្លាប់យុវជនម្នាក់ បន្ទាប់ពីតុលាការបាន ដោះលែងមន្ត្រីរូបនោះ ឱ្យនៅក្រៅឃុំ។

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា បានដោះលែង លោក បែល  វ៉ាន់ដែត ឱ្យ នៅក្រៅ ឃុំបន្ទាប់ពីមន្ត្រី រូបនេះត្រូវបានចោទ ប្រកាន់កាលពីថ្ងៃទី ៣១ មីនាឆ្នាំ២០២៣ ពីបទ « កាន់កាប់អាវុធដោយ គ្មានការអនុញ្ញាត និងបទ គំរាមកំហែងថានឹងសម្លាប់ » ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាន ចេញ អនុក្រឹត្យកាលពី ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២៣ដើម្បី បញ្ចប់ មុខតំណែងលោក បែល វ៉ាន់ដែត ចេញពីតួនាទីជា អគ្គនាយករងនៃ អគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល៕

Facebook Comments
Loading...