សភាម៉ិកស៊ិក បើកសវនាការលើបញ្ហា UFOs និងបានបង្ហាញពីសាកសព «មនុស្សភពក្រៅ»បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

0
434

បរទេស ៖ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ សាកសពដែលត្រូវបានគេជឿថា «មិនមែនមនុស្ស» ចំនួនពីរត្រូវបានបង្ហាញក្នុងអំឡុងពេលសវនាការសភានៅប្រទេសម៉ិកស៊ិក ដោយបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មានទាំងការជឿផង ការមិនជឿផង និងការសើចចំអកនៅលើបណ្តាញសង្គម។

អដ្ឋិធាតុសាកសពដែលត្រូវបានគេអះអាងនោះត្រូវបានដាក់តាំងបង្ហាញនៅក្នុងប្រអប់តូចៗចំនួនដោយនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រហើយដែលសភាម៉ិកស៊ិកបានដោះស្រាយជាផ្លូវការនូវបញ្ហានៃជីវិតក្រៅភពដែលកើតមាន។

សាកសព ទាំងពីរដែលដាក់បង្ហាញនេះមានម្រាមដៃតែបីប៉ុណ្ណោះ និងក្បាលវែងៗ។ លោក JaimeMaussan ជាអ្នកកាសែត និងអ្នកវិទ្យាសាស្ត្រ UFO ជនជាតិម៉ិកស៊ិក បាននិយាយថា សាកសពទាំងពីរ នេះត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ ក្បែរខ្សែបន្ទាត់ Nazca បុរាណកាលពីឆ្នាំ ២០១៧។

លោក Maussan បានឱ្យដឹងថា ការវិភាគកាលបរិច្ឆេទកាបូនដោយសាកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិកបានបង្ហាញថា សាកសព្វនេះមានអាយុកាលប្រហែល មួយពាន់ឆ្នាំ។

Facebook Comments
Loading...