រដ្ឋបាលខេត្តព្រះសីហនុលើកទឹកចិត្តឱ្យពលរដ្ឋយកប្លាស្ទិកដែលមាន ឬប្រមូលបាន ទៅលក់ឱ្យក្រុមហ៊ុនឯកជន ដើម្បីកែច្នៃទៅជាក្តារបន្ទះ និងគ្រឿងសង្ហារឹម

0
301

ព្រះសីហនុ ៖ ដើម្បីជាការចូលរួមក្នុងកិច្ចការពារបរិស្ថាន រដ្ឋបាលខេត្តព្រះសីហនុ សហការគាំទ្រ និងលើកទឹកចិត្តជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលរើសយកដប ក៏ដូចជាផលិតផលប្លាស្ទិកទាំងអស់ដែលនៅក្រៅធុងសំរាម និង ក្រៅទីលានចាក់សំរាម យកមកលក់ឱ្យក្រុមហ៊ុន ថុនធូថុន(Tontoton) ដើម្បីកិនរំលាយសម្រាប់កែច្នៃជាផលិតទៅជាក្តារបន្ទះ និងគ្រឿងសង្ហារឹមប្រើប្រាស់។

រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែសីហា បានលើកឡើងថា ការប្រកាសសហការគាំទ្រ និងលើកទឹកចិត្តពលរដ្ឋរបស់ខេត្តនេះធ្វើឡើង បន្ទាប់ពីលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានចុះពិនិត្យទីតាំងប្រតិបត្តិការរបស់ក្រុមហ៊ុននេះ ដែលផ្តោតទៅលើការប្រមូលសំណល់ប្លាស្ទិកក្នុងសមុទ្រ។

លោក ឡុង ឌីម៉ង់ នៅថ្ងៃទី១៤ ខែសីហា ប្រាប់ឱ្យដឹងថា ក្រុមហ៊ុន ថុនធូថុន(Tontoton) ជាក្រុមហ៊ុនវិនិយោគឯកជនមួយមកពីប្រទេសអ៊ីស្រាអ៊ែល ដែលមានបច្ចេកវិទ្យាក្នុងការកិនផលិតផលប្លាស្ទិក ដែលត្រូវបានបោះចោលនៅតាមទីវាលសាធារណៈ និងពាសវាលពាសកាល តែមិនមែនយកពីលានចាក់សំរាមនោះទេ។

Facebook Comments
Loading...